កាំភ្លើ់ងធំArsenal និង Everton ដែលជាក្រុមតំណាងមកពីអង់គ្លេសក្នុងពាន Europa League ទទួលបានលទ្ធផលចាញ់គូប្រកួតទាំងអស់ក្នុងការប្រកួតយប់មិញ។
[youtube id=”GK3xNFzWkec”]
ក្រុម Everton បានចាញ់ក្រុម Atalanta របស់អ៊ីតាលីទក់សាច់ ដោយលទ្ធផល៥ទល់១ក្នុងពូល E ខណៈក្រុមរបស់លោក Arsene Wenger ចាញ់ក្រុមមកពីអាល្លឺម៉ង់ FC Cologne ដោយគ្រាប់បាល់១ទល់០។
លទ្ធផលនេះធ្វើ់ឲ្យ Eveton ជាបេក្ខភាពមួយដែលត្រូវធ្លាក់ចេញពីពានរង្វាន់ធំលំដាប់ទី២របស់អ៊ឺរ៉ុប ក្រោយឆ្លងកាត់៥ប្រកួតកន្លងមកមិនដែលឈ្នះ ស្មើមួយ នឹងចាញ់៤ប្រកួត។
ចំណែកក្នុងពូល H ក្រុមកាំភ្លើងធំ Arsenal ទោះបីជាចាញ់ការប្រកួតនេះមែន ប៉ុន្តែពួកគេនៅឈរកំពូលតារាងមាន១០ពិន្ទុក្រោយឆ្លងកាត់៥ប្រកួតឈ្នះ៣ស្មើ១ និងចាញ់មួយ។នេះមានន័យថាប្រកួតក្រោយ ទោះទទួលលទ្ធផលត្រឹមស្មើក៏អាចឡើងទៅវគ្គបន្តដែរ។
[youtube id=”sRVKBoT7bXs”]