Crtistiano Ronaldo នឹងបំបែកកំណត់ត្រាមួយទៀតនៅយប់នេះក្នុង Champions League ខណៈខ្សែប្រយុទ្ធវ័យ៣២ឆ្នាំត្រូវការត្រឹមមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាខ្លួនឯងកាលពីរដូវកាលមុន ដែលរកបាន១៦គ្រាប់គិតត្រឹមមួយឆ្នាំ(គិតពីខែមករាដល់ខែធ្នូ)។
CR7 រកបាន១៦គ្រាប់ក្នុង Champions League រដូវកាល២០១៥/១៦ហើយរដូវកាលនេះ រូបគេរកបាន១៦គ្រាប់ត្រឹមរយៈពេល១១ខែកន្លងមក។ប៉ុន្តែគាត់នឹងក្លាយជាកីឡាករដំបូងដែលរកបាន១៧គ្រាប់ បើសិនជាអាចរកបានត្រឹមតែមួយគ្រាប់ទៀត ក្នុងការប្រកួត២លើចុងក្រោយក្នុងវគ្គជម្រុះតាមពូលនេះ។
ក្រុមរបស់លោក Zidane នឹងត្រូវជួប APOEL នៅយប់ថ្ងៃទី២១វិច្ឆិកានេះ ហើយការប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូលនឹងត្រូវជួប Dortmund នៅថ្ងៃទី៦ធ្នូ។ Ronaldo រក្សាបានកំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុង Champions League ៣រដូវកាលចុងក្រោយបន្តបន្ទាប់គ្នាគឺ១៦គ្រាប់ក្នុងឆ្នាំ ២០១៥ និង២០១៧និង១៥គ្រាប់ក្នុងឆ្នាំ២០១៣។
កីឡាករបន្ទាប់គឺ Lionel Messi ដោយរកបាន១៣គ្រាប់ឲ្យ Barcelona ឆ្នាំ ២០១២ និង២០១៦ ស្មើនឹងកំណត់ត្រារបស់ Ronaldo នៅឆ្នាំ ២០១២ និង២០១៤។
ប្រធានក្រុមរបស់ព័រទុយហ្គាល់ ក៏ជាកីឡាកររកបានគ្រាប់បាល់ល្អបំផុតក្នុង Champions League ជាមួយនឹង១៧គ្រាប់នៅរដូវកាល២០១៣/១៤។រដូវកាលនេះរូបគេក៏ជាអ្នកឈរកំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេ ជាមួយនឹង៦គ្រាប់ លើសខ្សែប្រយុទ្ធ Harry Kane របស់ Tottenhamដែលរកបាន៥គ្រាប់៕