ក្រុមជម្រើសជាតិក្រូអាតបានវាយបកយកលើក្រុមតោកំណាចអង់គ្លេសដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ បន្ទាប់ពីឈ្នះដោយលទ្ធផល ២-១ រយៈពេល១២០នាទីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខ្សែការពារ Kirien Trippier គឺជាអ្នកស៊ុតបើកឆាកឲ្យអង់គ្លេសនៅវគ្គទី១ ខណៈខ្សែបម្រើ Ivan Perisic រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៦៨ ដោយចប់៩០នាទីស្មើគ្នា ១-១ ដែលតម្រូវថែមម៉ោង១៥នាទីពីរដង។
ការថែមម៉ោង១៥នាទីលើកទី១នៅតែគ្មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នា បើទោះបីជាក្រុមទាំងពីរបានផ្លាស់ប្តូរកីឡាករថ្មីចូលដូចគ្នា។ ១៥នាទីចុងក្រោយទើបមានគ្រាប់បាល់កើតឡើង បន្ទាប់ពីក្រូអាតបានវាយសម្រុកដោយខ្សែប្រយុទ្ធ Mario Manzukic បានក្លាយជាវីរបុរសឲ្យក្រូអាតក្នុងការស៊ុតចូលទីអង់គ្លេសនៅនាទី១០៩ដើម្បីក្រុមជម្រើសជាតិរបស់ខ្លួនឡើងវគ្គផ្តាច់ព្រ័ត្រជួបក្រុមមាន់គកបារាំង៕
ទស្សនាវីដេអូ៖