• 25 Jun, 2022
អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ
09Jul

អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ

កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។

អតីតគ្រូបង្ចឹក Roma, Celta Vigo និង​ FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ  ដោយលោកនឹងដឹកនាំអេស្ប៉ាញប្រកួតលើកទី១ក្នុងពាន UEFA Nations League នៅទឹកដី អង់គ្លេស នាថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨៕

ចែករំលែកបន្តអត្ថបទនេះ
អត្ថបទថ្មីៗ



បណ្តាញសង្គមរបស់យើង