ស្របពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ផ្តើមដំណើរការនៅថ្ងៃទី១៩ ខែសីហា ខាងមុខ​ នេះគណៈកម្មាធិការជាតិអូឡំាពិក បានផ្តល់ឱកាសដល់អ្នកស្រឡាញ់ គាំទ្រវស័យកីឡាចំនួន ៦រូប ធ្វើដំណើរទៅទស្សនាព្រឹត្តិការថ្នាក់តំបន់នេះ ដោយគ្រាន់តែចុះឈ្នោះតាមរយៈ គេហទំព័រថ្មីរបស់ខ្លួន នោះនិងអាចទទួលបាននូវសំបុត្រយន្តហោះ ស្នាក់នៅ អាហារ និងអាចចូលទស្សនាប្រភេទកីឡាដែលខ្លួនគាំទ្រ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាស៍ថា ការផ្តល់រង្វាន់នេះ គឺផ្សព្វផ្សាយនូវគេហទំព័រផ្តល់ពត៌មានកីឡារហ័សថ្មីរបស់ខ្លួន ដែលទើបនឹងបង្កើតរួចរាល់ថ្មីៗនេះ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ WWW.nocc.org.kh នោះនឹងអាចរង្វាន់បានទៅទស្សនាព្រឹត្តកាណ៍ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ខែក្រោយនេះ។  លោកបន្ថែមថា សម្រាប់អ្នកឈ្នះរង្វាន់ ២នាក់មុនគេនេះ គឺជ្រើសរើសតាមរយៈការចាប់ឆ្នោត ក្នុងចំណោមអ្នកដែលបានចុះឈ្មោះក្នុងគេហទំព័រថ្មីរបស់គណៈកម្មាធិការជាតិ។

សម្រាប់អ្នកឈ្នោះរង្វាន់ ២នាក់មុនគេនេះ អ្នកឈ្នះរង្វាន់ទី១ មានលេខកូដ TICKET ID: PXEP2DU70U2H91 និងម្មាក់ទៀត លេខកូដ TICKET ID: ROXEW87MFM8RMX។ ចំពោះអ្នកឈ្នះរង្វាន់ទាំង ២រូបនេះ នឹងសប្បាយរីករាយជាមួយការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការចូលរួមពិធីបើកព្រឹត្តការណ៍កីឡាស៊ីហ្គេមលើទី២៩​ និងការប្រកួតកីឡាផ្សេងៗ រយៈពេល ៣ថ្ងៃ ២យប់ ដោយឥតគិតថ្លៃផងដែរ។

សូមបញ្ចាក់ថា ការផ្តល់ឪកាសចុះឈ្មោះចាប់ឆ្នោតលើកទី២ នឹងព្រឹត្តិទៅម្តងទៀតនៅថ្ងៃទី២ ខែសីហា ខាងមុខ ដូច្នេះដើម្បីមានឱកាសឈ្នះរង្វាន់នេះ អ្នកដែលស្នេហា គាំទ្រវិស័យកីឡាគ្រាន់តែចុះឈ្នោះជាសមាជិក NOCC CLUB តាមរយៈគេហទំព័រ WWW.nocc.org.kh/register   ពោលគេហទំព័រនេះគឺបង្កើតឡើងដើម្បីផ្តល់ពត៌មានកាន់តែច្រើន និងឆាប់រហ័សពាក់ព័ន្ធសកម្មភាពកីឡាថ្នាក់ជាតិ និងអន្តរជាតិ ដល់ប្រជាជនខ្មែរទាំងអស់ ឲ្យទាន់សម័យកាល និងទំនើបកម្ម៕