ក្រុម​អគ្គិសនី​កម្ពុជា​ទទួល​បាន​លេខ​បី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2017 ក្រោយ​យក​ឈ្នះ​ក្រុម​បឹង​កេត​ដោយ​លទ្ធផល​ឈ្នះ​ដោយ​បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី​៤-៥។

ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធផល​ស្មើ​គ្នា​១-១​​ដោយ​មួយ​គ្រាប់​របស់​បឹង​កេត​រក​បាន​ដោយ​​ខៀវ​ វិបុល​និង​មួយ​គ្រាប់​របស់​អគ្គិសនី​រក​បាន​ដោយ​កីឡាករ ម៉ាត់ ​ណូរុន។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាក់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី​​ហើយ​ទី​បំផុត​អគ្គិសនី​គឺ​ជា​ក្រុម​ដែល​ទទួល​បាន​លេខ​៣​ក្រោយ​ទាត់​ជូល​ទាំង​៥​គ្រាប់​ខណៈ​បឹង​កេត​ទាត់​ចូល​តែ​៤​គ្រាប់​ប៉ុណ្ណោះ៕