ក្រុម​ព្រះខ័នរាជស្វាយរៀង​បាន​លើក​ពាន​ ហ៊ុន សែនខាប់​ឆ្នាំ​២០១៧​ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​​ណាហ្គាវើល​ក្នុង​លទ្ធផល ៣ទល់​០​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ការ​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​អូឡាំពិក​កម្ពុជា​មុន​នេះ​បន្តិច។

៣គ្រាប់​របស់​ក្រុម​លោក សំ វណ្ណដេត​​ រក​បាន​ដោយ​កីឡាករ ខ្សែ​ប្រយុទ្ធ​ សុខ ​សំណាង​២​គ្រាប់​នៅ​វគ្គ​ទី​មួយ ​ខណៈ​មួយ​គ្រាប់​នៅ​វគ្គ​ទី​២​រក​បាន​ដោយខ្សែ​បម្រើ​ ហូយ ផល្លីន​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ព្រះខ័នរាជ​ស្វាយរៀងលើក​ពាន ហ៊ុន​ សែន ខាប់​ ២០១៧​បាន​សម្រេច​តែ​ម្ដង៕

រូបភាព៖ Hun Sen Cup Facebook Page