កីឡាករិនីជម្រើសរើសជាតិ តៃក្វាន់ដូ WTF កម្ពុជា ស៊ន សៀវម៉ី បានបំបាក់កីឡាករិនីហ្វីលីពីន Alora ក្នុងពិន្ទុ ១៣ ទល់នឹង៣៦ឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត  ខណៈដែលនេះជាមេដាយមាសទី៣ របស់កម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី ជួយកម្ពុជារក្សាចំណាត់ថ្នាក់នៅស៊ីហ្គេម កាលពីរសៀលថ្ងៃទី២៩ ខែសីហានេះ។

សម្រាប់ការឈ្នះមេដាយមាសរបស់វិរកីឡាការិនីតៃក្វាប់ដូ ស៊ន សៀវម៉ី នេះដែរ បានធ្វើឲ្យកម្ពុជាឡើងពីចំណាត់ថ្នាក់លេខ៩ មកឈរនៅចំណាត់ថ្នាក់លេខ៨ វិញ ដែលលទ្ធផលនេះ កម្ពុជាអាចរក្សាចំណាត់ថ្នាក់នៅក្នុងប្រកួតស៊ីហ្គេម ខណៈដែលស៊ីហ្គេម លើកទី២៨ នៅប្រទេសសឹង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេសចូលរួមផងដែរ។

ចំពោះមេដាយមាស ៣គ្រឿងដែលកម្ពុជាឈ្នះនៅការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ គឺដណ្តើម បានកីឡាការិនីប៉េតង់ កែ ឡេង និងអ៊ុក ស្រីមុំ មេដាយមាស ១គ្រឿង, កីឡារកប្រកួតគុនខ្មែរ ឃីម ឌីម៉ា ឈ្នះមេដាមាស ១គ្រឿង និងកីឡាការិនី ស៊ន ស៊ីវម៉ី ឈ្នះមេដាយ ១គ្រឿងចុងក្រោយគេ ខណៈកម្ពុជាបានបញ្ចប់លើគ្រប់ប្រភេទកីឡាអស់ហើយដែរនោះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ កម្ពុជាដណ្តើមមេដាយសរុប ១៧គ្រឿង រូមមានមេដាយមាស ៣គ្រឿង, ប្រាក់ ២គ្រឿង និងសំរឹទ្ធ ១២គ្រឿង លើ ៦ប្រភេទកីឡា៕