ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយល់ព្រមចុះកុងត្រា យកខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង Whoo Hyun វ័យ៣១ឆ្នាំ ដើម្បីជួយក្លឹបសម្រាប់យុទ្ធនាការការប្រកួតពានរង្វាន់លីកកំពូលកម្ពុជារដូវកាលថ្មី២០១៨នេះ។
កីឡាករលេងក្នុងដំណែងការពារមានកម្ពស់១.៨៣ម៉ែត្ររូបនេះធ្លាប់លេងឲ្យក្លឹបថៃ Songkhla United ដែលលេងនៅលីគទី២របស់ថៃកាលពីរដូវកាលមុនតែពេលនេះបានធ្លាក់មកលេងលេងលីកទី៣ថៃវិញហើយ៕