គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី ត្រូវបានរាយការណ៍មកថាមានការចាប់អារម្មណ៍ទាក់ទងដោយក្លិបនៅលីគកំពូលចិន។
ដោយការចុះផ្សាយនោះត្រូវបានទម្លាយថាលោក Ange Postecoglou នឹងទទួលបានប្រាក់បៀវត្តន៍ប្រចាំឆ្នាំចំនួន៣លានដុល្លារ ពីក្លិប Shanghai Shenhua។
Postecoglou ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី តាំងពីឆ្នាំ២០១៣ បានដាក់គម្រោងលាលែងពីតំណែងបើសិនជាការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក World Cup ជាមួយ ហង់ដូរ៉ាស់ ទទូលលទ្ធផលមិនល្អ។
ជាមួយការចង់បានពី Shanghai, Postecoglou ក៏មានពាក្យចចាមអារ៉ាមថា នឹងទៅបន្តអាជីពជាគ្រូបង្វឹកនៅតំបន់អឺរ៉ុប។
Postecoglou ធ្លាប់ជួយ អូស្ត្រាលី ឈ្នះពានរង្វាន់ AFC Asian Cup 2015 ដែលជាពានរង្វាន់ផ្លូវការតែមួយគត់ធ្លាប់ឈ្នះមកនេះ។
ស្របពេលរូបលោក ធ្លាប់មានបំណងលាលែងពីតំណែងក្រោយចប់ភារចកិច្ចនៅ World Cup 2018 ជាមួយ អូស្ត្រាលី ដោយសារតែមានការរិះគន់មួយចំនួនមកលើរូបលោក និងប្រព័ន្ធនៃការលេង។
បញ្ជាក់ថា មុនពេលចូលកាន់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី Postecoglou គឺជាគ្រូបង្វឹកក្លិប Brisbane Roar នៅក្នុងលីគកំពូលអូស្ត្រាលី A-League ជាមួយការបង្កើតនៅកំណត់ត្រា៣៦ប្រកួតពុំដែលចាញ់៕