ក្លិបបាល់ទាត់លំដាប់ពិភពលោក Arsenal បានបញ្ចប់ទំនាក់ទំនងដៃគូជាមួយក្លិប Hoang Anh Gia Lai FC របស់វៀតណាម បន្ទាប់ពីបានចាប់ដៃគូរយះពេល១០ឆ្នាំគត់មក។

អតីតម្ចាស់ជើងឯកលីគកំពូលវៀតណាម បានបង្កើតទំនាក់ទំនងក្នុងភាពជាដៃគូនេះកាលពីឆ្នាំ២០០៧ ដោយបានកសាងសាលាកីឡាបាល់ទាត់ Hoàng Anh Gia Lai Arsenal JMG Academy ។

តាមរយះសាលាកីឡាបាល់ទាត់នេះ គ្រូបង្វឹកនៃក្លិបកាំភ្លើងធំ Arsenal ត្រូវបានបញ្ចូនទៅប្រទេសវៀតណាម ដោយមានការហ្វឹកហាត់ជាមួយលំហាត់ចំនួន៥សម្រាប់កីឡាករ។

យ៉ាងណាមិញរយះពេល១០ឆ្នាំមកនេះ មិនទាន់មានកីឡាករវៀតណាមនៃសាលាមួយនេះ ដែលអាចជាប់ទៅប្រកបអាជីពជាមួយ Arsenal នៅអង់គ្លេសបានឡើយ ការណ៍នេះហើយដែលជាមូើហេតុនាំអោយទំនាក់ទំនងនាមជាដៃគូនេះត្រូវបានបញ្ចប់។

ជាការកត់សម្គាល់ យុវជននៃសាលាមួយនេះគឺមានតែម្នាក់ប៉ុណ្ណោះដែលធ្វើបានល្អជាងគេ នោះគឺកីឡាករ Luong Xuan Truong ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុម Ganwon FC​ នៃលីគកំពូលកូរ៉េខាងត្បូង៕

 

 

 

រូបភាព៖ vietnamnews.vn