កីឡាករប្រណាំងម៉ូតូជនជាតិម៉ាឡេស៊ី ចំនួន២រូប បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ ១៤ និងលេង១៥ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូពិភពលោក កម្រិតទី២ ( 2Moto GP 2017 ) ដំណាក់កាលទី១០ ដែលទើបតែបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

Hafizh Syahrin Abdullah ជាមួយ Khairul Idham Pawi បានបញ្ចប់ការប្រកួតនៅក្នុងដំណាក់កាលទី១០ ដែលធ្វើឡើងនៅប្រទេសឆេក ដោយ Hafizh Syahrin Abdullah ទទួលបានចំណាត់ថ្នាក់លេខ ១៤ និង Khairul Idham Pawi ទទួលបានចំណាត់ថ្នាក់លេខ១៥ ក្នុងចំណោមកីឡាករចំនួន៣៣រូប។

ចំណាត់ថ្នាក់រួមនៃការប្រកួតក្នុងដំណាក់កាលទី១០:

លទ្ធផលនេះធ្វើអោយ ចំណាត់ថ្នាក់រួមរបស់កីឡាករទាំង២ ប្រែប្រួលរៀងៗខ្លួន ដោយ Hafizh Syahrin Abdullah ឈរនៅចំណាត់ថ្នាក់លេខ១៣ ដោយមាន៤៤ពិន្ទុក្នុងដៃ ស្របពេលដែល Khairul Idham Pawi ឈរនៅចំណាត់ថ្នាក់លេខ២៩ មានតែ២ពិន្ទុប៉ុណ្ណោះ ដែលជាពិន្ទុបានមកពីការប្រកួតនៅក្នុងដំណាក់កាលទី១០នេះផ្ទាល់តែម្ដង។

តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី១០:

ដំណាក់កាលបន្ទាប់កីឡាករទាំង២រូប នឹងត្រូវត្រៀមប្រកួតក្នុងដំណាក់កាលទី១១ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ នៅប្រទេសអូទ្រីស។

ការប្រកួតប្រណាំងម៉ូតូកម្រិតទី៣នេះ ចែកចេញជា១៨ដំណាក់កាល ដោយចាប់ផ្ដើមតាំងពីខែមិនា និងគ្រោងនឹងបញ្ចប់ជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ៕

 

 

រូបភាព: thestar