Henrikh Mkhitaryan ​កំពុង​តែ​ប្រយុទ្ធ​ត​ទល់​នឹង​ស្ថានភាព​លំបាកនៃ​អាជីព​បាល់ទាត់​នៅ​ ​Manchester United បន្ទាប់​ពី​ទម្រង់​លេង​ធ្លាក់​ចុះ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។

Henrikh Mkhitaryan Man Utd

កីឡាករ​ជម្រើស​ជាតិ​អាមិននៀ​បាន​បង្ហាញ​ថ្វី​ជើង​យ៉ង​ល្អ​ ពេល​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ រូប​គេ​ហាក់​បង្ហាញ​ទម្រង់​លេង​ធ្លាក់​ចុះ​ ហើយ​ត្រូវ​បាន​គ្រូ​បង្វឹក​ដក​ចេញ​ពី​បញ្ជី​កីឡាករ​ពេល ​Man Utd ឈ្នះ​ Newcastle United ៤-១​កាល​ពី​ថ្ងៃ​សៅរ៍។

Jose Mourinho

កម្រិត​នៃ​ភាព​រឹង​មាំ​ (Fitness Level)) របស់​គាត់​បាន​ធ្វើ​ឲ្យ​លោក Jose Mourinho និង​បុគ្គលិក​ផ្នែក​តាម​ដាន់​ទម្រង់​លេង​របស់​កីឡាករ​ព្រួយបារម្ភ​ខ្លាំង  ​ខណៈកីឡាករ​វ័យ​២៨​ឆ្នាំ ​កំពុង​តែ​ពង្រឹង​សមត្ថភាព​ដើម្បី​រក្សា​ដំណែង​ជម្រើស​ដំបូង​នៅ​ Manchester United។

 

Henrikh Mkhitaryan 'fighting to save Man Utd career' as Jose Mourinho loses patience

ក្នុង​រដូវ​កាល​២០១៧-១៨​នេះ ​Henrikh Mkhitaryan ​លេង​បាន​១៦ប្រកួត​រក​បាន​គ្រាប់​បាល់​បាន​២​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៦​ដង​គ្រប់​កម្ម​វិធី​ប្រកួត​ឲ្យ​ក្លឹប៕