រឿង​ដណ្ដើម​គ្នា​យក​តួនាទី​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​​ របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ​បាន​ធ្វើ​ឲ្យ​ឲ្យ​រំជើបរំជួល​ក្នុង​ពិភព​កីឡា​បាល់ទាត់​ ប៉ុន្តែ​ពេល​នេះ​វា​នឹង​លែង​កើត​ឡើង ត​ទៅ​​ទៀត​ហើយ។

Neymar Edinson Cavani PSG 2017

Edinson Cavani បាន​និយាយ​ថា ​Neymar ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​ភារកិច្ច​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ ប្រចាំ​ក្លឹប​PSGហើយ​។ កីឡាករ​ទាំង​ពីរ​បាន​បង្ហាញ​ការ​មិន​ចុះ​សម្រុង​និង​គ្នា ​ដោយ​ដណ្ដើម​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​កាល​ពី​ដើម​រដូវ​កាល​ពេល​លេង​ជាមួយ​ Lyon។

Image result for Edinson Cavani

បែប​នេះ​ក្ដី! រឿង​ចម្រូងចម្រាស​ដែល​ធ្វើ​ឲ្យ​ក្លឹប​ឈឺ​ក្បាល​មួយ​សម្ល​កំពឹស​នេះ ​បាន​បាត់​ទៅ​វិញ​ហើយ​ ក្រោយ​បញ្ហា​បាន​ដោះស្រាយ។ Cavani បាន​ប្រាប់​ទៅ​កាន់​អ្នក​កាសែត​ថា​​ បើ​ចង់​សួរ​ថា​នរណា​ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ក្លឹប​គឺ​Neymar។

Image result for Edinson Cavani

ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​បាន​បក​ស្រា​យបន្ថែម​ពី​ការ​សម្រេច​ចិត្ត​ ទោះ​បី​ជា​ Thiago Silva ធ្លាប់​បាន​ប្រាប់​ថា​ ៖” យើង​បាន​សម្រេច​ចិត្ត​ឲ្យ ​Neymar នឹង​រ៉ាប់​រ៉ង​រាល់បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ក្លឹប។

Cavani បាន​ទាត់​បញ្ជូល​ទី​២​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​ Nantes ៤-១កាល​ពី​យប់​មិញ​ ហើយ​ក្លឹប​រក្សា​ដំណែង​កំពូល​តារាង​ Ligue 1 បន្ត​ទៀត៕