លោក Jose Mourinho បាននិយាយថា Zlatan Ibrahimovic និង Paul Pogba មានភាពមាំមួនគ្រប់គ្រាន់ សម្រាប់ចូលលេងជម្រើសដំបូង១១នាក់ឲ្យក្រុមបិសាចក្រហមលេងទល់នឹង Newscastle United ក្នុង Premier Leagueនៅថ្ងៃអាទិត្យនេះ។
Zlatan មិនបានបង្ហាញខ្លួនឲ្យ Man Utd តាំងពីរខែមេសា ក្រោយរបួសជង្គង់ធ្ងន់ធ្ងរដែលស្ថានភាពនេះ ធ្វើឲ្យគាត់បន្តជាមួយ Man United មួយរដូវកាលទៀត។ ដោយលែក Pogba វិញបានខកខានជួយក្លឹបតាំងពីខែសីហា ក្រោយរងរបយសសរសៃពួរអំឡុង Man Utd លេងក្នុងពាន Champions League ជាមួយBasel។
អញ្ចឹងក៏ដោយ! កីឡាករទាំងពីរពេលនេះអាចត្រឡប់មកវិញជាមួយខ្សែការពារ Rojo ដែលបានជាពីរបួសដែរបានចូលលេងក្នុងឈុត U23 ជាមួយ Athletic Club។ និយាយក្នុង MUTV, Jose បានបញ្ជាក់ថា៖” កីឡាករដែលនៅទីនេះដែលបានជាពីរបួស រួមទាំងកីឡាកររបួសធ្ងន់ ពួកគេបានត្រៀមខ្លួនរួចហើយសម្រាប់ថ្ងៃនេះ”។
75% – Manchester United have won 75% of their Premier League games with Paul Pogba this season (3/4), only 57% without him (4/7). Comeback. pic.twitter.com/OKlnNCMdlM
— OptaJean (@OptaJean) November 17, 2017
ពេលសួរថាតើនរណាគេអាចលេងបាន?គាត់ថា៖” Pogba, Ibrahimovic, Marco Rojo។ ខ្ញុំមិនរំពឹងថាគាត់បានលេង៩០នាទីនោះទេ ឬការចូលលេងជាច្រើនប្រកួតជាប់គ្នា បើចង់សួរថាគាត់អាចលេងជាមួយ Lukakuបានទេ? ស្រួលនោះទេ”៕