បន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវល្អរបស់ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ក្នុងរដូវកាលនេះបានធ្វើឲ្យមានមតិមួយចំនួនបានលេចឮឡើង និងរិះគន់រូបគេយ៉ាងខ្លាំង។
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាស៏មួយរបស់ L’Equipe ខ្សែប្រយុទ្ធ Real Madrid វ័យ៣២ឆ្នាំខាងលើបាននិយាយបង្ហាញការមិនពេញចិត្ត និងមិនយល់ស្របចំពោះការរិះគន់ទាំងនោះទេ ហើយព្រមទាំងអះអាងថារូបលោកអាចជួយក្រុមទាំងមូលបានច្រើនជាងការស៊ុតបញ្ចូលទីរបស់ខ្លួនឯងផ្ទាល់ថែមទៀតផង។
ទន្ទឹមនឹងការមិនខ្វល់ពីពាក្យសម្តីរិះគន់ទាំងនេះដែរ ខ្សែប្រយុទ្ធជើងស៊ុតប្រចាំក្រុមរូបនេះបានបន្ថែមទៀតថារូបលោកនឹងមិនឈប់ត្រឹមនឹងទេដរាបណារូបលោកនៅលេងលើទីលានមានន័យថាលោកនឹងអាចឈ្នះគ្រប់អ្វីទាំងអស់ដែលអាចឈ្នះបាន។
ហើយអ្វីដែលពិសេសនោះ អតីតខ្សែប្រយុទ្ធរបស់ Manchester United ខាងលើបាននិយាយថានឹងយកកូនឲ្យបាន៧នាក់ព្រមទាំងពាន Ballons d’Or ឲ្យបាន៧ទៀតផង ពោលគឺចង់ឈ្នះពាននេះជាលើកទី៥ នឹងបន្តឈ្នះនៅឆ្នាំក្រោយៗបន្តទៀតផងដែរ៕