ក្រុមជម្រើសទាំង៣២ក្រុមក្នុងព្រឹត្តិការណ៍ World Cup នៅរុស្សីឆ្នាំក្រោយរកឃើញអស់ហើយ ខណៈក្រុមទាំងអស់នេះទទួលបានលទ្ធផលខុសគ្នាក្នុងព្រឹត្តិការណ៍ World Cup នាពេលកន្លងមក។ តើក្រុមទាំង៣២នេះទទួលបានលទ្ធផលល្អបំផុតក្នុងកម្រិតណា?
បង្ហាញខ្លួនលើកដំបូង៖
អ៊ីស្លង់និងប៉ាណាម៉ានឹងលេងក្នុង World Cup 2018 នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
វគ្គជម្រុញក្នុងពូល៖
រុស្សី ស៊ែប៊ី ទុយណេស៊ីនិងអ៊ីរ៉ង់ធ្លាប់ឡើងមក World Cup ដែរប៉ុន្តែមិនដែលឆ្លងផុតវគ្គជម្រុះក្នុងពូលនេះទេ។
វគ្គ១៦ក្រុមចុងក្រោយ៖
នីហ្សេរីយ៉ា អេហ្ស៊ីប ម៉ារ៉ុក ជប៉ុន អារ៉ាប៊ីសាអួឌីត និងអូស្រ្តាលីធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ។
វគ្គ៨ក្រុមចុងក្រោយ៖
កូឡុំប៊ី ប៉េរូ ស្វីស ដាណឺម៉ាក សេណេហ្គាល់ មិកស៊ិកនិងកូស្ការីកាធ្លាប់លេងល្អបំផុតឡើងវគ្គ៨ក្រុមចុងក្រោយនេះ។
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
ព័រទុយហ្គាល់ ប៉ូឡូញ បែលហ្សិក ក្រូអាត កូរ៉េខាងត្បូង (អតីតសហភាពសូវៀត និងយូហ្គោស្លាវី ខណៈបច្ចុប្បន្នតំណាងឲ្យរុស្សីនិងស៊ែប៊ី)។
វគ្គផ្ដាច់ព្រ័ត្រ៖
ស៊ុយអែតគឺជាក្រុមតែមួយគត់ដែលឡើងមកវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតប្រជែង World Cup តែមិនបានឈ្នះពាន។
ម្ចាស់ពាន៖
បារាំង អង់គ្លេស និងអេស្ប៉ាញ(ម្ដង) អ៊ុយរ៉ុយហ្គាយ និងអាហ្សង់ទីន(២ដង) អាល្លឺម៉ង់(៤ដងរួមទាំង៣ដងកាលនៅជា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) និងប្រេស៊ីល៥ដង៕