ការ​ប្រកួត​មិត្តភាព​រវាង​ក្រុមខ្លាំង​ៗ​លំដាប់​កំពូល​ពិភពលោក ​កាល​ពី​យប់​មិញ​គឺ​ទទួល​បាន​លទ្ធផល​ស្មើ ​ស្ទើរ​តែ​ទាំង​អស់​លើក​លែង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ប្រកួត​ចាញ់​ក្រុម​នីហ្សេរីយ៉ា​ដោយ​លទ្ធផល​៤​ទល់​២។

ងាក​មក​អេស្ប៉ាញ​ និង​រុស្សី​ក្រុម​ទាំង​ពីរ​មាន​ការ​ទាត់​បញ្ជូល​ទី​គ្នា​ដល់​ទៅ​៦​គ្រាប់​ ប៉ុន្តែ​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។ បី​គ្រាប់​របស់​ក្រុម​គោជល់​រក​បាន​ដោយ​ Jordi Alba, Sergio Ramos (Penalty)២​គ្រាប់។​ ចំណែក​រុស្សី​រក​បាន​ដោយ​ Fedo Smolov ២​គ្រាប់, Aleksey Miranchuk។

Image result for Russia 3:3 Spain

[youtube id=”wI7V7l1OjF4″]

 

ចំណែក​ខ្សែ​ប្រយុទ្ធ​ Arsenal កីឡាករ Alexandre Lacazatte រក​បាន​២​គ្រាប់​ឲ្យ​បារាំង​ស្មើ​ជាមួយ​អាល្លឺម៉ង់​២-២។ ២​គ្រាប់​របស់​ឥន្ទ្រី​ដែក​រក​បាន​ដោយ​ Timo Werner និង​ Lar Stindl។

Related image

[youtube id=”Eo7Mf2gGy_s”]

បែរ​មក​មើល​ ព័រទុយហ្គាល់​វិញ​ បាន​ត្រឹម​ស្មើ​សហរដ្ឋ​អាមេរិក ​ដោយ​គ្រាប់​បាល់​១-១។ មួយ​គ្រាប់​របស់​ក្រុម​អតីត​ជើង​ឯក​Euro2016 ដោយ​កីឡាករ Antunes ហើយ​មួយ​គ្រាប់​របស់​អាមេរិក​រក​បាន​ដោយ​ Weston Mckenie។

Image result for Portugal 1-1 USA

[youtube id=”DHhy7dzYQM8″]

និយាយ​ពី​អាហ្សង់ទីន​ដែល​ចាញ់​នីហ្សេរីយ៉ា​ ​គឺ​មាន​ការ​ទាត់​បញ្ជូល​​ទី​គ្នា​ដល់​ទៅ​៦​គ្រាប់។​ខាង​អាហ្សង់ទីន​២​ និង​ក្រុម​មក​ពី​អាហ្រ្វិក​៤។ Sergio Aguero និង Ever Banega ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​អាហ្សង់ទីន ​ចំណែក​ខ្សែ​ប្រយុទ្ធ​ក្រុម​កាំភ្លើ់ងធំ​ Alex Iwobi (២គ្រាប់)​ និង​ខ្សែ​ប្រយុទ្ធ​ Leicester City កីឡាករ Kelechi Iheanacho បន្ថែម​២​គ្រាប់​ទៀតឲ្យ​នីហ្សេរីយ៉ា។

Image result for Argentina 2:4 Nigeria

[youtube id=”xo6EcR8xvFM”]

អង់គ្លេស​ដែល​គេ​គិត​ជា​ក្រុម​គីឡូធ្ងន់​មួយ​ក្នុង​ពិភពលោក​បាន​រក្សា​គ្រាប់​បាល់​០-០ជាមួយ​ម្ចាស់​ដំណែងលេខ​មួយ ក្នុង​តារាង​ ​FIFA ​ប្រេស៊ីល។​

Image result for England 0:0 Brazil