អតីតខ្សែប្រយុទ្ធ ក្លឹបតោខៀវ Chelsea និងជម្រើសជាតិកូឌីវ័រ Drogba បានប្រកាសក្នុងកាសែត ‘RMC Sport’ ថា គាត់នឹងព្យួរស្បែកជើងពីអាជីពបាល់ទាត់នៅឆ្នាំក្រោយ ពេលកុងត្រាបច្ចុប្បន្នជាមួយក្លឹប Phoenix Rising ផុតកំណត់។
និយាយក្នុងកាសែត ‘RMC Sport’ អតីតកីឡាករបានពោលដូច្នេះ៖” ខ្ញុំគិតថាឆ្នាំក្រោយនឹងជារដូវកាលចុងក្រោយរបស់ខ្ញុំហើយចំណុចមួយទៀតអ្នកនឹងដឹងនៅថ្ងៃមួយមិនខាន”។
ពេលនេះកីឡាកររកគ្រាប់បាល់ឲ្យ Chelseaបាន១០០គ្រាប់ក្នុងចំណោម២២៦ប្រកួត កាលពីប៉ុន្មានឆ្នាំមុន នៅតែរក្សាទម្រង់លេងនិងរកគ្រាប់បាល់បានរហូត។ ក្នុងរដូវកាលឈានចូលវ័យ៣៩ឆ្នាំ រូបគេរកបាន៩គ្រាប់ក្នុងការចូលលេង១៤ប្រកួតនិងបញ្ជូនបាល់បាន៣គ្រាប់ផងដែរ។
មុនពេលដែលកីឡាកររូបនេះបានកំណត់ថ្ងៃចូលនិវត្តន៍ Drogba បានឈ្នះពានចំនួន១៤នៅ Chalsea, ពានបីទៀតនៅ Galatasaray, និងពានបុគ្គលរាប់មិនអស់ ហើយក្លាយជាវិរបុរសរបស់ប្រជាជាតិកូឌីវ័រ និងទ្វីបអាហ្រ្វិកផងដែរ៕