Gabriel Jesus បាន​បង្ហាញ​ភាព​អស្ចារ្យ​រួច​ទៅ​ហើយ​ ហើយ​គាត់​អាច​ឡើង​ដល់​កម្រិត​​ Ronaldo ​ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល នេះ​បើ​តាម​សម្ដី​របស់ Dani Alves។

ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល កីឡាករ Dani Alves បាន​និយាយ​សរសើរ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Gabriel Jesus ថា​គឺ​ជា​ Ronaldo ថ្មី​។ រូប​នេះ​គេ​និយាយ​បែប​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​អង់គ្លេស​ក្នុង​កីឡដ្ឋាន​ Wembley។

ខ្សែ​ប្រយុទ្ធ​ ​Manchester City រូប​នេះ​រក​បាន​៨​គ្រាប់​រួម​ទាំង​គ្រាប់​បាល់​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​មិត្តភាព​ដែល​ក្រុម​សំបារ​ប្រេស៊ីល​ឈ្នះ​ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​៣​ទល់​១ ​ហើយ​រូប​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​សំខាន់​សម្រាប់​ World Cup 2018 នៅ​រុស្សី​ខាង​មុខ។

 

កីឡាករ​មាន​ប្រភព​ពី​ក្លឹប Palmeiras របស់​លីក​កំពូល​ប្រេស៊ីល​ក៏​បាន​រក​គ្រាប់​បញ្ជូល​ទី​បាន​៧​គ្រាប់​ក្នុង​ក្របខណ្ឌ​ Premier League ដែល​វា​គ្រប់​គ្រាន់​សម្រាប់ ​Alves លើក​ឡើង​ជា​អ្នក​ស្នង​ដំណែង​អតីត​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល និង ​Real Madrid។

ខ្ញុំ​មិន​និយាយ​លេង​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់​ថា​ Ronaldo ថ្មី​។ ពួក​គេ​មាន​ស្ថានភាព​ស្រដៀង​គ្នា។ គាត់​បង្ហាញ​ភាព​អស្ចារ្យ​រួច​ទៅ​ហើយ​ ហើយ​នឹង​កាន់​តែ​ប្រសើ​ឡើង​ជា​លំដាប់​”Alves និយាយ​ក្នុង​សន្និសិទ​​មុន​ការ​ប្រកួត​។

“ សម្រាប់​អ្វី​ដែល​គាត់​បាន​ធ្វើ​ គ្រប់​យ៉ាង​ដែល​គាត់​សម្រេច​បាន​ គ្មាន​សម្ពាធ​នោះ​ទេ​ គាត់​កំពុង​ធ្វើ​នូង​អ្វី​ដែល​គាត់​ស្រឡាញ់”

Gabriel Jesus is earning accolades for his displays for club and country

ប្រេស៊ីល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាល់​កីឡាករ​ពេញ​ជើង​ពេល​លេង​ទល់​នឹង​ក្រុម​របស់​លោក Gareth Southgate ខណៈ​ Philipe Coutinho នឹង​ជាប់​ជម្រើស​ដំបូង​ទោះ​បី​ត្រូវ​អង្គុយ​កៅអី​បម្រុង​នៅ ​Liverpool ៣​ប្រកួត​ចុង​ក្រោយ​ក៏​ដោយ៕