អ្នក​ចាំ​ទី​ជម្រើស​ជាតិ​បូស្នី​ Matej Delac លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាង​១០​ក្លឹប​ហើយ​ ចាប់​តាំង​ពី​មក​ចូល​រួម​ជាមួយ​ ​Chelsea ដំបូង​កាល​ពី​ឆ្នាំ​២០១០​ហើយ​រូប​គេ​មិន​ដែល​បាន​ចូល​លេង​ក្នុង​ Premier League សូម្បី​ម្ដង​នៅ​ឡើយ​ទេ​ ពី​ព្រោះ​បញ្ហា​ការ​អនុញ្ញាតិ​ការងារ (​World Permit)។

 Matej Delac is finally ready to make a clean break from Chelsea after seven frustrating years without playing a competitive game

បែប​នេះ​ក្ដី​! កីឡាករ​វ័យ​២៥​ឆ្នាំ​ហាក់​មិន​បង្ហាញ​ការ​ស្ដាយក្រោយ​ដែល​មក​លេង​នៅ​ទី​ក្រុងឡុងដុង​ ពី​ព្រោះ​តែ​គាត់​និយាយ​ថា​ Chelsea តែង​តែ​សោក​ស្ដាយ​គុណភាព​ចាប់​បាល់​របស់​គាត់។ និយាយ​ក្នុង​ Super Sport អ្នក​ចាំ​ទី​លេង​ឲ្យ​ជម្រើស​ជាតិ​ស៊ែប​បាន​៩​ប្រកួត​រូប​នេះ​និយាយ​ថា​៖” បាទ! ដល់​ពេល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​ Chelsea ឆាប់​ៗ​នេះ​ហើយ។ មនុស្ស​ជា​ច្រើន​សួរ​ខ្ញុំ​តើ​សោក​ស្ដាយ​ទេ​ ដែល​ប្ដូរ​មក​លេង​នៅ​ Chelsea តាំង​ពី​ក្មេង​ ហើយ​មិន​ចូល​លេង​នៅ​ក្លឹប​តូច​ៗ​ជា​មុន​សិន​ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​គ្មាន​ការ​សោក​ស្ដាយ​ទេ”។

 Matej Delac says it was like a dream when he arrived at Stamford Bridge

“ អាជីព​របស់​អ្នក​អាច​ល្អ​ជាង​ខ្ញុំ ​​ប៉ុន្តែ​ខ្ញុំ​មាន​វ័យ​២៥​ឆ្នាំ​ ជួប​ជាមួយ​គ្រូ​បង្វឹក​ច្រើន​នាក់​ កីឡាករ និង​ទទួលបាន​បទ​ពិសោធន៍​ច្រើន​ណាស់។ បញ្ហា​នេះ​មិន​មែន​ដោយ​សារ​សមត្ថភាព​របស់​ខ្ញុំ​ទេ​។ Chelsea ជឿជាក់​លើ​ខ្ញុំ​ បន្ត​កុង​ត្រា​២​ទៅ​៣​ដង​ហើយ​ប៉ុន្តែ​បញ្ហា​ពិត​ប្រាកដ​គឺ​ Work Permit”។

 Bosnia-born Matej Delac has had 10 loan spells since joining Chelsea

Matej Delac ចេញ​ពី​ក្លឹប ​Inter Zapresicon របស់​ក្រូអាត​ហើយ​ចុះ​កុង​ត្រា​៥​ឆ្នាំ​ជាមួយ ​Chelsea ប៉ុន្តែ ​Delac បាន​ត្រឹម​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាង​១០​ក្លឹប​ហើយ​មក​ដល់​ពេល​នេះ​។ រដូវ​កាល​ជោគជ័យជាង​គេ​របស់​អ្នក​ចាំ​ទី​កម្ពស់​១.៩០ម៉ែត្រ​រូប​នេះ​គឺ​លេង​ឲ្យ  ​Sarajevo របស់​អ៊ីស្រាអែល​បាន​២៦​ប្រកួត​ និង​លេង​ឲ្យ​ Royal Excel Mouscron របស់​បែលហ្សិក​២៨​ប្រកួត​កាល​ពី​រដូវ​កាល​មុន៕