បន្ទាប់​ពី​ប្រើ​ប្រាស់​រូប​ថត ​Messi ​ជាប់​ពន្ធនាគារ​មាន​ឈាម​ហូរ​ចេញ​តាម​ភ្នែក​​ដើម្បី​គម្រាម​អុកឡុក​ក្នុង ​World Cup 2018 នៅ​ថ្ងៃ​នេះ​ ISIS បាន​ប្រើ​ប្រាស់​រូប​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps ជា​បេសកកម្ម​​សម្រាប់​វាយ​ប្រហារ​ក្នុង ​World Cup។

ក្រុម​ជ្រុលនិយម​មួយ​នេះ ​បាន​បញ្ចេញ​សារ​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​វាយ​ប្រហារ​ព្រឹត្តិការណ៍​ World Cup ខណៈ​កាល​វិភាគ​នៃ​ការ​ប្រកួត​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៤​មិថុនាដល់​១៤​កក្កដា​ នៅ​កន្លែង​ជា​ច្រើន​តំបន់​នៅ​ក្នុង​ប្រទេស។

 

បើ​តាម​រូបភាព​ប៉ុសស្ទ័រ​ (poster) គ្រូ​បង្វឹក​ក្រុម​បារាំង​ត្រូវ​បាន ​ISIS ហៅ​ថា​(សត្រូវ​នៃ​ព្រះ​អាឡារ)​ដោយ​ដាក់​រូប​ដៃ​ជាប់​ខ្នោះ​ជាមួយ​នឹង​ខោ​អាវ​អ្នក​ទោស​ពណ៌​ទឹក​ក្រូច​ ជាមួយ​នឹង​ការ​ភ្ជង់​កាំភ្លើង​ពី​សំណាក់​ពួក​គេ។ ក្នុង​នោះ​ពួក​គេ​បាន​សរសេរ​៖” យើង​នឹង​បន្ត​បំភ័យ​អ្នក​ហើយ​យក​ជីវិត​អ្នក​”​នេះ​គឺ​ជា​សារ​ចុង​ក្រោយ​របស់ ​ISIS ក្នុង​ការ​គំរាម​ព្រឹត្តិការណ៍​ World Cup2018។

 

ប្រភព៖ ភ្នាក់ងារ​សារព័ត៌មាន SITE​