សូម្បី​តែ​ Ronaldo ដែល​កំពុង​តែ​កាន់​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ក្នុង​ពាន​រង្វាន់​លំដាប់​​អឺរ៉ុប​​( Champions League) ប៉ុន្តែ​រូប​គេ​នៅ​មិន​ទាន់​មាន​កំណត់​ត្រា​តាម​ស្មើ​អត្រា​នៃ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​វីរបុរស​ម្នាក់​នេះ​ដែរ។

តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​ UEFA បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​បញ្ជាក់​ថា​ សូម្បី​តែ Lionel ​Messi និង ​Cristiano Ronaldo អាច​និយាយ​បាន​ថា​មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​មាន​ឥទ្ធិពល​បំផុត​ក្នុង ​Champions League ទៀត​ដែរ។ នៅ​ក្នុង​តារាង​ដែល​មាន​កីឡាករ​ជា​ច្រើន​រក​គ្រាប់​បាល់​ច្រើន​បំផុត​នោះ​ គឺ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ ឈរ​លេខ​៥​ជាមួយ​នឹង​អត្រា​រក​គ្រាប់​បាល់​ជា​មធ្យម ​០.៨២​គ្រាប់ ​ក្នុង​មួយ​ប្រកួត​(៩៧​គ្រាប់​ក្នុង​១១៨​ប្រកួត) ខណៈ ​Ronaldo ឈរ​លេខ​៥​មាន​អត្រា​រក​បាន​គ្រាប់​បាល់​ជាមធ្យម ​០.៧៦​ (១១១​គ្រាប់​ក្នុង​១៤៧​ប្រកួត)

Image result for Gerd Muller

ប៉ុន្តែ​កំណត់​ត្រា​នេះ​នៅ​ចាញ់​ដាច់​ឆ្ងាយ​ពី​លោក Gerd Mullerនៅ​ឡើយ​ទេ។ វិបុរស​បាល់ទាត់​មាន​ឈ្មោះ​ក្រៅ​ថា​៖” Der Boober”មាន​អត្រា​រក​គ្រាប់​បាល់​០.៩៧​ក្នុង​មួយ​ប្រកួត​បន្ទាប់​ពី​រក​បាន​៣៤​គ្រាប់​ក្នុង​ចំណោម​៣៥​ប្រកួត។​កំណត់​ត្រា​របស់​វីរបុរស​អាល្លឺម៉ង់​តាម​ពី​ក្រោយ​ដោយ​លោក Jose Altafini, Ferenc Puskas និង Alfredo Di Stefano ។

Image result for Gerd Muller

ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ការ​រក​គ្រាប់​បាល់​គិត​ជា​មធ្យមភាគ​ក្នុង​មួយ​ប្រកួត​៖

0.97: Gerd Müller (Bayern Munich) – 34 goals in 35 matches
0.86: Jose Altafini (Milan, Juventus) – 24 goals in 28 matches
0.85: Ferenc Puskas (Budapest Honvéd, Real Madrid) – 35 goals in 41 matches
0.84: Alfredo Di Stefano (Real Madrid) – 49 goals in 58 matches
0.82: Lionel Messi (Barcelona) – 97 goals in 118 matches
0.82: Jose Aguas (Benfica) – 18 goals in 22 matches
0.76: Jean-Pierre Papin (Marseille, AC Milan) – 28 goals in 37 matches
0.76: Cristiano Ronaldo (Manchester United, Real Madrid) – 111 goals in 147 matches
0.75: Eusebio (Benfica) – 47 goals in 63 matches
0.74: Ruud van Nistelrooy (PSV, Manchester United, Real Madrid) – 60 goals in 81 matches