Dimitar Berbatov បានទម្លាយថាគាត់ធ្លាប់ប្រាប់ Anthony Martial កុំឲ្យភ័យខ្លាចនឹងលេងក្នុងតំបន់ប្រយុទ្ធមុនពេលកីឡាកររូបនេះ ប្ដូរមកលេងនៅManchester United។
Berbatov និងMartial ធ្លាប់លេងជាមួយគ្នាអស់ពីររដូវកាលនៅ Monaco មុនពេលខ្សែប្រយុទ្ធរូបនេះចាកចេញទៅលេងនៅ PAOK កាលបីឆ្នាំ២០១៥ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងប្ដូរមកលេងនៅ Old Trafford ក្នុងឆ្នាំនោះដែរក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប។ Berbatov ធ្លាប់ឈ្នះ Premier League ជាមួយMan Utd ២ដងក្នុងរយៈពេល៤រដូវកាល បាននិយាយថា Martial កំពុងស្ថិតក្នុងកម្រិតអភិវឌ្ឍន៍សមត្ថភាពនៅឡើយ។ តែយ៉ាងណាកីឡាករវ័យ២១ឆ្នាំត្រូវបានអតីតកីឡាករជម្រើសជាតិប៊ុលហ្គារី ឲ្យក្លាហានលេងក្នុងតំបន់ប្រយុទ្ធ។
“ខ្ញុំបានទៅកន្លែងហ្វឹកហាត់ដំបូងជាមួយMonaco ហើយខ្ញុំបានឃើញ Anthony Martial, James Rodriguez, Geoffrey Kondogbia, Yannick Carrasco, Bernardo Silva។ កីឡាករទាំងអស់នេះបានរត់និងហាត់ជុំវិញខ្ញុំហើយខ្ញុំក៏គិត<< ឆ្កួតទេដឹង? មកពីខ្ញុំចាស់ពេកឬក្មេងៗនេះល្អពេក?” Berbatov បាននិយាយក្នុង ESPN។
“ Martial មានអ្វីពិសេសជាងគេ ហើយគាត់កំពុងរីកចម្រើន ហើយគាត់នឹងកាន់តែល្អជាងនេះ។ អ្នកអាចឃើញពីល្បឿន និងភាពខ្លាំងរបស់គាត់ រឿងមួយដែលគាត់ខ្វះខាតគឺទំនុកចិត្តលេងក្នុងតំបន់ប្រយុទ្ធ។ ខ្ញុំចូលចិត្តលេងជាខ្សែការពារនៅពេលហ្វឹកហាត់ដែលនេះ ធ្វើឲ្យខ្ញុំដឹងពីរបៀបការពារបានល្អ។ Matial បានបណ្ដើរបាល់មកដល់ខ្ញុំ ហើយគាត់មិនដឹងធ្វើយ៉ាងម៉េចទេដោយគាត់គិតថា ខ្ញុំនឹងយកបាល់ពីជើងគាត់។ ប៉ុន្តែការជឿជាក់លើខ្លួនឯងគេមិនធ្វើបែបនេះទេ។”
“ហើយខ្ញុំក៏ប្រា់គាត់ថា Anto !អ្នកមានល្បឿន លឿន អ្នកអាចញាក់បាល់ទម្លុះខ្ញុំបាន កុំខ្លាចនឹងលេងក្នុងតំបន់ប្រយុទ្ធ ពីព្រោះអ្នកលេងលឿនណាស់”៕