អ្នក​ចាំ​ទី​ម្នាក់​សញ្ជាតិ​ថៃ​ម្នាក់​​ បាន​ធ្វើ​រឿង​គួរ​ឲ្យ​អស់​សំណើច​នឹង​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ​ក្រោយ​ពេល​គូ​ប្រកួត​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី​បុក​របារ​ទី​ឡើង​លើ​ហើយ​អ្នក​ចាំ​ទី​បាន​រត់​អប​អរ ​ខណៈ​បាល់​មិន​ទាន់​ធ្លាក់​ដល់​ដី​ផង​នោះ។

រឿង​នេះ​កើត​ឡើង​ក្នុង​ការ​ប្រកួត​ក្នុង​ពាន​ Cup មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​រវាង​ក្រុម​ U19 Bangkok Sport Club និង​ U19 Satri Angthong។ ការ​ប្រកួត​ចប់​៩០​នាទី​លទ្ធផល​ស្មើ​គ្នា​២-២។ វគ្គ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី​បាន​មក​ដល់​ ​ខណៈ​កីឡាករ​ទាំង​ពីរ​ក្រុម​គឺ​ឈុត​ U19 មិន​មែន​ឈុត​ធំ​ទេ។​ ក្រុម​ទាំង​ពីរ​ទាត់​បាល់​អស់​ប្រាំ​នាក់​ចូល​ទាំង​អស់​ដល់​ពេល​ដែល​អ្នក​ចាំ​ទី​ក្លឹប​ Bangkok ដល់​វេន​អ្នក​ទាត់​ម្ដង។

Image result for Keeper fooled by spinning penalty kick

 

ប៉ុន្តែ​ការ​ទាត់​នេះ​មិន​ចំ​គោលដៅ​ទេ តែ​ទៅ​បុក​របារ​ទី​ខាង​លើ​ឡង​ឡើង​ទៅ​លើ​ខ្ពស់​។​ ខណៈ​ពេល​បាល់​ហោះ​ទៅ​លើ​អ្នក​ចាំ​ទី​ក្រុម​ Satri Angthong ​បាន​រត់​អប​អរ​ព្រោះ​ដឹង​ថា​បាល់​បុក​របារ​ទី​ឡើង​ទៅ​ឆ្ងាយ។ មាន​អី​!​ពេល​បាល់​ធ្លាក់​ដល់​ដី​គឺ​ធ្លាក់​ទៅ​រក​សំណាញ់​ទី​ចូល​តែ​ម្ដង​៕