ក្លិបយក្សនៃក្របខ័ណ្ឌ Premier League អង់គ្លេសបានបញ្ជាក់ថាខ្លួននឹងបញ្ជូនក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់ខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ JSSL Singapore Professional Academies 7s ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Padang ប្រទេសសិង្ហបុរី ខែមេសា។

បិសាចក្រហម គឺជាក្រុមទី១ ដែលត្រូវបានប្រកាសដោយអ្នករៀបចំកម្មវិធី JSSL 7s ដោយមានក្រុមចូលរួមជាច្រើនទៀតនឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះនៅពេលការចុះឈ្មោះសម្រាប់ JSSL 7s ត្រូវបញ្ចប់រួចរាល់ ហើយក្រុមទាំងនោះក៏ជាក្លិបមកពី Premier Legaue ផងដែរដែល។

ការប្រកួត ឆ្នាំ 2018 នៃព្រឹត្តិការណ៍ JSSL Singapore Professional Academies 7s ជាលើកទីពីរហើយ ដែលមានក្រុមក្នុងតំបន់ និងក្រុមល្បីៗជាច្រើន ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅដើមឆ្នាំនេះក្រុម Fulham FC បានចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៧ រួមជាមួយនឹងក្លិប Bangkok United, Sporting Lisbon, Penang FC និង Perth Glory ។ ក្រុម Sporting Lisbon ជាក្រុមរបស់ព័រទុយហ្គាល់ នៅទីបំផុតបានក្លាយជាម្ចាស់ជើងឯក។

នាយកគ្រប់គ្រង JSSL ប្រទេសសឹង្ហបុរីលោក Harvey Davis បានពណ៌នាអំពីការចូលរួមរបស់ក្លិប Manchester United នៅក្នុងព្រឹត្តិការណ៍ JSSL Professional Academies 7s គឺជាការចូលរួមដ៏ធំមួយ។

«យើងមានក្តីរំភើបរីករាយដែលបានមានក្រុម Manchester United ចូលរួមពានរង្វាន់នេះសម្រាប់ ឆ្នាំ ២០១៨ នេះ»។ លោក Harvey Davis បន្ថែម។

លោក Nicky Butt ដែលជាអតីតប្រធានក្រុមបិសាចក្រហម Manchester United និងកំពុងដឹកនាំឈុតយុវជននេះ បាននិយាយថា៖ «យើងកំពុងទន្ទឹងរង់ចាំការប្រកួតបាល់ទាត់ដ៏ល្អ ដែលមានលក្ខណៈប្រកួតប្រជែង ហើយយើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះនៅឆ្នាំ២០១៨នៅប្រទេសសិង្ហបុរី»។

ក្រុមប្រមាណ៣៥០ក្រុមមកពីគ្រប់តំបន់នឹងចូលរួមក្នុងព្រឹត្តិការណ៍ JSSL 7s ឆ្នាំ២០១៨៕

 

រូបភាព: todayonline & skysports