ក្រុមកីឡាករជាតិទ្រីយ៉ាត្លុង ៦រូបហ្វឹកហាត់ តេស្តិ៍ សាកល្បងសមត្ថភាព ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី នៅខែ៨ ខាងមុខ ខណៈដែលសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ទទួលបានអនុញ្ញាតិពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនកីឡាករតែ ២រូបប៉ុណ្ណោះចូលរួមព្រឹត្តិការណ៍ធំនេះ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធ ថ្លែងប្រាប់ Anachakkeila កាលម្សិលមិញឲ្យដឹងថា សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានកោះហៅកីឡាករជម្រើសជាតិទ្រីយ៉ាត្លុង ៦រូប មកចូលរួមហ្វឹកហាត់ ធ្វើតេស្តិ៍សមត្ថភាពកីឡាករ ចាប់តាំងពីខែមិនា មកម្លេះ ដើម្បីជម្រុះយកកីឡាករដែលមានសមត្ថភាពខ្ពស់ជាងគេ ២រូប ចូលព្រឹត្តការណ៍ស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ខណៈមកទល់ពេលនេះសហព័ន្ធបានរកឃើញកីឡាករ ២រូបដែលមានសម្ថភាព និងបច្ចេកទេសខ្ពស់ជាងគេហើយ គឺទី១កីឡាករ នាង ពេជ្រពិសិដ្ឋ ដែលកីឡកររូបនេះធ្លាប់បានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសង្ហបុរី ម្តងហើយ និងទី២ កីឡា ឈុន ប៊ុនថន។
លោកបន្តទៀតថា នេះជាលើកទី២ ហើយដែលហសព័ន្ធបញ្ជូនកីឡាករទ្រីយ៉ាត្លុងកម្ពុជា បញ្ជូនកីឡាករ ទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម កាលពីលើកទី១ នៅឆ្នាំ២០១៥ ប្រទេសសង្ហបុរី។ ក្រៅពីនេះសហព័ន្ធធ្លាប់បានបញ្ជួនកីឡារកចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុងរៀងរាល់ឆ្នាំនៅប្រទេសថៃ ហើយទទួលលទ្ធផលល្អ និងមេដាយ ១ចំនួនផងដែរ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រភេទកីឡាទ្រីយ៉ាត្លុង ជាវិញ្ញាសាមួយដែលពិបាក និងយកមេដាយបំផុត ដោយនៅក្នុងប្រកួតស៊ីហ្គេម មានមេដាយតែពីរប៉ុណ្ណោះ គឺមេដាយឯកត្តជនបុរស និងឯកត្តជននារី ខុសពីវិញ្ញាសាផ្សេងៗ ដែលនេះជាផលលំបាកសម្រាប់កីឡករទ្រីយ៉ាត្លុងកម្ពុជាផងដែរ។
សូមបញ្ចាក់ថា វិញ្ញាសាទ្រីយ៉ាត្លុងជាប្រភេទកីឡាមួយដែលទាមទាឲ្យកីឡករមានជំនាញ់ ៣ប្រភេទកីឡា ជិះកង់, ហែលទឹក និង រត់ ដោយការប្រកួតម្រូវឲ្យ ជិះកង់ ៤០គីឡូម៉ែត្រ, ហែលទឹក ១,៥គីឡម៉ែត្រ និងរត់ ១០គីឡូម៉ែត្រ៕