ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១៦ របស់ខ្លួនកាលពីម្សិលមិញ ដោយ៦គូ ក្នុងនោះសុទ្ធតែមានឈ្នះ និងមានចាញ់ទាំងអស់។

អ្វីដែលពិសេសសម្រាប់សប្ដាហ៍ទី១៦នេះ ការប្រកួតរវាងក្រសួងការពារជាតិ ជាមួយ បឹងកេត ជាការប្រកួតធំប្រចាំសប្ដាហ៍ ដែលជាក្រុមប្រកួតដណ្ដើមដំណែងកំពូលតារាងទាំង៤ ខណៈគូផ្សេងៗទៀតក៏មានការប្រកួតតាន់តឹងដូចគ្នាផងដែរ។

ជាល្ធផលនៅក្នុងសប្ដាហ៍ទី១៦នេះ មានគ្រាប់បាល់ចំនួន២៣គ្រាប់ពីការប្រកួតចំនួន៦គូ នៅលើទីលានចំនួន៤ផ្សេងគ្នា។

 លទ្ធផលនៃការប្រកួតទាំង៦គូរួមមាន:

ជ័យជម្នះរបស់ ព្រះខ័នរាជស្វាយរៀង ធ្វើអោយក្រុមបន្តឈរនៅកំពូលតារាងដដែល នឹងដាច់ពិន្ទុក្រុមលេខ ២ ណាហ្គាវើល ៥ ពិន្ទុ។ ដោយឡែកភ្នំពេញក្រោន បន្តឈរនៅលើេខ៣ ខណៈបឹងកេត ឡើងមកលេខ៤ រុញច្រាន ក្រសួងការពារជាតិ ធ្លាក់ទោលេខ៦ និងខេមបូឌានថាយហ្គឺរ ឡើងមកលេខ៥។

ដោយឡែកនៅតំបន់ដែលត្រូវកាត់ចោល គីរីវង់សុខសែនជ័យ នៅតែមិនអាចងើបរួចពីចំណាត់ថ្នាក់លេខ១២ដដែល ស្របពេលដែលមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា កំពុងចូលរួមជាមួយគីរីវង់សុខសែនជ័យ ក្នុងកៅអីដែលត្រូវកាតទៅលេងលីគទី២នៅរដូវកាលក្រោយ។

តារាងចំណាត់ថ្នាក់ពេញលេញ:

សប្ដាហ៍បន្ទាប់ ពោលគឺសប្ដាហ៍ទី១៧ លីគកំពូលកម្ពុជា នឹងត្រូវសម្រាករយៈពេល៣សប្ដាហ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕

 

រូបភាព: Metfone Cambodian League