នាល្ងាចថ្ងៃទី១៣ ខែកញ្ញា នេះការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) នឹងបន្តការប្រកួតរបស់ខ្លួននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមានការប្រកួតចំនួន២គូ ស្មើនឹង៤ក្រុម។

ក្រុមចំនួន៤នឹងត្រូវតតាំងគ្នានៅវគ្គពាក់កណ្ដាលព្រ័ត្រនេះ រួមមាន ថៃ ត្រូវជួប ឥណ្ឌូនេស៊ី ស្របពេលដែល ម៉ាឡេស៊ី ត្រូវជួប មីយ៉ាន់ម៉ា ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា នេះ នាកីឡដ្ឋានតែមួយ Thuwunna Stadium។

កម្មវិធីប្រកួតពេញលេញ:

គួររំលឹកថា ម៉ាឡេស៊ី និងថៃ ជាក្រុមលេខ១និងលេខ២ មកពីពូល A ខណៈឥណ្ឌូនេស៊ី ជាមួយមីយ៉ាន់ម៉ា ជាក្រុមលេខ១ និងលេខ២ មកពីពូល B ដោយការប្រកួតនឹងត្រូវតម្រូវ ក្រុមលេខ១ពូល A ត្រូវប៉ះលេខ២ពូល B និងលេខ២ពូល A ត្រូវប៉ះលេខ១ពូល B។

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា៕

 

រូបភាព: Myanmar Football Federation