បន្ទាប់ពីបានបញ្ចប់ការប្រកួតជម្រុះនៅក្នុងពូល នៃពានរង្វាន់បាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) ជាផ្លូវការ កាលពីម្សិលមិញ ការប្រកួតនឹងឈានចូលដល់វគ្គពាក់កណ្ដាលព្រ័ត្រស្អែកនេះហើយ។
ក្រុមចំនួន៤នឹងត្រូវតតាំងគ្នានៅវគ្គពាក់កណ្ដាលព្រ័ត្រនេះ រួមមាន ម៉ាឡេស៊ី និងថៃ មកពីពូល A និង ឥណ្ឌូនេស៊ី ជាមួយមីយ៉ាន់ម៉ា មកពីពូល B ដោយការប្រកួតនឹងត្រូវតម្រូវ ក្រុមលេខ១ពូល A ត្រូវប៉ះលេខ២ពូល B និងលេខ២ពូល A ត្រូវប៉ះលេខ១ពូល B។
រំលឹកទៅចំណាត់ថ្នាក់រួមនៃពូលទាំង២:
ដូច្នេះបានសេចក្ដីថា ថៃ ត្រូវជួប ឥណ្ឌូនេស៊ី ស្របពេលដែល ម៉ាឡេស៊ី ត្រូវជួប មីយ៉ាន់ម៉ា ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ នាកីឡដ្ឋានតែមួយ Thuwunna Stadium។
កម្មវិធីប្រកួតពេញលេញ:
រូបភាព: Myanmar Football Federation