ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) បានបញ្ចប់ការប្រកួតជាផ្លូវការនៅក្នុងពូល B នាមុននេះបន្តិចជាលទ្ធផលគឺបានរកឃើញក្រុមដែលបានឡើងទៅវគ្គបន្តហើយ។

នៅក្នុងការប្រកួតចុងក្រោយនេះមានការទាត់ចូលទីគ្នាចំនួន១១គ្រាប់ ក្នុងចំណោម២ប្រកួត​ ពោលគឺ U-18 ព្រុយនេ បានចាញ់ U-18 ឥណ្ឌូនេស៊ី យ៉ាងសន្ធោរសន្ធាប់ ស្របពេលដែលគូពិសេស U-18 មីយ៉ាន់ម៉ា បានឈ្នះ U-18 វៀតណាម។

លទ្ធផលពីការប្រកួតទាំងស្រុង:

លទ្ធផលនេះបានបង្ហាញថា ក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺបានទៅលើឥណ្ឌូនេស៊ី ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា ស្របពេលដែលវៀតណាម ដែលមានឱកាសច្រើនជាងគេបែរជាធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលនេះទៅវិញ ក្រោយចាញ់មីយ៉ាន់ម៉ា បើគិតតាមរូបមន្តជំនួបប៉ះគ្នារវាងក្រុមទាំង២ ( Head To Head )។

មើលតារាងចំណាត់ថ្នាក់ ឥណ្ឌូនេស៊ី ជាក្រុមដែលនៅលេខ១កំពូលតារាង និងលេខ២ បានទៅលើមីយ៉ាន់ម៉ា មាន៩ពិន្ទុស្មើគ្នា ប៉ុន្តែខុសត្រង់គ្រាប់បាល់ចំណេញ។

តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:

២ក្រុមនៃពូលនេះ រវាងមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី នឹងត្រូវឡើងទៅជួប ម៉ាឡេស៊ី ជាមួយថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតនៅថ្ងៃទី១៥ ខែខានស្អែកនេះ៕

 

រូបភាព: Myanmar Football Federation