អ្នកចាត់ការក្លឹបកាំភ្លើងធំលោក Arsene Wenger បានដកកីឡាករក្នុងឈុតដំបូងរបស់ខ្លួន៤ទៅ៥នាក់ក្នុងរៀបចំក្រុមលេងទល់នឹងក្រុម Koln របស់អាល្លឺម៉ង់ ស្របពេលកីឡាករក្នុងឈុតដំបូងដល់ទៅ៧នាក់មិនមកហ្វឹកហាត់។
The boss was asked about his #AFCvCOL team selection this morning… https://t.co/odYfuVxOXU
— Arsenal FC (@Arsenal) September 13, 2017
Petr Cech, Laurent Koscielny, Alexandre Lacazette, Danny Welbeck, Mesut Ozil, Aaron Ramsey និង Granit Xhaka សុទ្ធតែជាកីឡាករមិនបានមកហ្វឹកហាត់ក្នុងទីលាន London Colney ខណៈប្រភពមួយចំនួនថា ពួកគេនឹងមិនបានលេងក្នុងការប្រកួតបើកឆាក Europa League នេះទេ។
កីឡាករដែលមិនបានមកហ្វឹកហាត់នឹងមានវត្តមានក្នុងការប្រកួតនៅ Premier League ជាមួយ Chelsea ក្នុងកីឡដ្ឋាន Stamford Bridge នៅល្ងាចថ្ងៃអាទិត្យ។ Jack Wilshere ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យលេងក្នុងជំនួបជាមួយក្លឹបមកពីក្របខណ្ឌ Bundesliga នៅកីឡដ្ឋាន Emirates។
So @_OlivierGiroud_, how does it feel to be one away from 💯 Arsenal goals? pic.twitter.com/xp74Uk82nS
— Arsenal FC (@Arsenal) September 13, 2017
ក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដុងមួយនេះ កំពុងពង្រឹងសមត្ថភាពឡើងវិញ ក្រោយពេលឈ្នះ៣ទល់០ទៅលើក្រុម Bournemouth កាលពីថ្ងៃអាទិត្យមុននេះ៕