ខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី ៣រូប ទៅចូលរួមប្រកួតជើងឯកពិភពលោក នៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េ ដែលព្រឹតិ្តការណ៍នេះមានឈ្មោះថា ២០១៧ Muju Championships World Taekwando និងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ ។
ចំពោះចេញដំណើរប្រកួតជើងពិភលោកនៅប្រទេសកូរ៉េនេះ ធានាគារ Phnom Penh Commercial Bank បានឧបត្ថមថវិការចំនួន ១ម៉ឺន៣ពាន់ដុល្លារ ដល់លោក ហង់ ជួនណារ៉ុន ប្រធានខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា WTF កាលពីម្សិលមិញ នៅក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ក្នុងចេញទៅប្រកួតផងដែរ។
លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូកម្ពុជា WTF បានឲ្យដឹងថា កីឡាករ, កីឡាការិនី ទាំង ៥រូបចេញទៅប្រកួតនាពេលនេះ មានកីឡារិនី ស៊ន សៀវម៉ី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៣គីឡូក្រាម, កីឡាការិនី Cassandra Nicole Tubbs មកពីសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម, កីឡារិនី អ៊ុន វិនសុចិរង្សី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម,កីឡាករ ឈុន សុខឡុង ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦៣គីឡូក្រាម និងកីឡករ វ៉ាន់ រិទ្ធី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម។ លោកបន្តទៀតថា ការប្រកួតជើងឯកពិភពលោកនេះ មានអត្តពលិកចំនួន១,៦៩៨នាក់ ប្រទេសចូលរួមចំនួន ១៨១ប្រទេស លើពិ ភពលោក។
លោក ហង់ ជួនណារ៉ុន ប្រធានខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា WTF មានប្រសាសន៍ថា ការប្រកួតជើងឯកពិភពលោកនេះ ពិតជាមានសារៈសំខាន់ាណាស់ និងជាឪកាសល្អសម្រាប់កីឡាករ, កីឡាការិនី បង្ហាញសមត្ថភាព បច្ចេកទេស និងបំពេញនៅចន្លោះខ្វះខាតរបស់ពួកគេ ទទួលបទពិសោធន៍ថ្មី ៗ លើទីលានប្រកួត ខណៈដែលពួកគេ ៥រូបនេះ ជាបេក្ខភាពរបស់សហព័ន្ធជ្រើសរើសសម្រាប់ចូលរួមព្រឹតិ្តការកីឡាស៊ីហ្គេម លើកទី ២៩ ប្រទេសម៉ាឡេស៊ី នៅខែមិថុនា ខាងមុខផងដែរ។