ក្រុម​ស្ដេច​ស​ Real Madrid បាន​រំពឹង​ថា​នឹង​ប្រកាស​ពី​ការ​បន្ត​កុង​ត្រា​ថ្មី​របស់​ខ្សែ​បម្រើ​ Isco ក្នុង​អនាគត​ឆាប់​ៗ​នេះ​ហើយ​។

កីឡាករ​ពូកែ​ញាក់​រូប​នេះ​ បាន​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​លោក Zinedine Zidane ហើយ​រូប​គេ​ក៏​បាន​រក្សា​​ជា​កីឡាករ​ល្បី​នៅ​តំបន់​អឺរ៉ុប ​ដែល​មាន​ការ​ចុះ​ផ្សាយ​ច្រើន​ពី​ទម្រង់​លេង​ក្នុង​ការ​ប្រកួត​ជាមួយ​អ៊ីតាលី។

កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​​ដោយ​បាន​ទាត់​បញ្ចូល​ទី​២​គ្រាប់ ​​ពិសេស​ការ​ញាក់​បាល់​ស៊ី​ប្រឡោះ​ជើង​ Marco Verratti ។ កុង​ត្រា​របស់​គេ​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ Real Madrid ប៉ុន្តែ​តាម​របាយការណ៍​មក​ពី​ប្រទេស​អេស្ប៉ាញ​បញ្ជាក់​ថា ​​កុង​ត្រា​ថ្មី​នឹង​ចុះ​ហត្ថលេខា​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​។

ការ​ចុះ​កុង​ត្រា​បន្ត​នឹង​ធ្វើ​ឲ្យ​កីឡាករ​រួច​ផុត​ពី​ព័ត៌មាន​ចចាមអារ៉ាម​ហើយ ​Real Madrid នឹង​រក្សា​បាន​នូវ​កីឡាករ​ល្អ​របស់​ខ្លួន​។ ​រដូវ​កាល​មុន​ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​កើន​ទម្រង់​លេង​ខ្លាំង​ជាង​គេ​ ក្នុង​ចំណោម​កីឡាករ​ពាក់​អាវ​របស់​ស្ដេច​ស​ទាំង​អស់​​ ខណៈ​អតីត​កីឡាករ​របស់​ Malaga រូប​នេះ​ រក​បាន​១០​គ្រាប់​និង​បញ្ជូន​បាល់​បាន​៩​​ដង​ក្នុង​ចំណោម​៣០​ប្រកួត​ក្នុង​ La liga៕