ការប្រកួតបាល់ទាត់កម្រិតយុវជនប្រចាំតំបន់អាស៊ាន ( AFF U-18 Championship 2017 ) ដែលធ្វើឡើងនៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្ដើមការប្រកួតសម្រាប់ពូល B ពីថ្ងៃនេះតទៅហើយសម្រាប់វគ្គជម្រុះក្នុងពូលជាមុនសិន។

ក្នុងថ្ងៃទី២នៃពានរង្វាន់នេះ ដែលជាការប្រកួតបើកឆាកសម្រាប់ពូល B មានការប្រកួតចំនួន២គូ ធ្វើឡើងនៅលើទីលានតែមួយ រួមមាន U-18 ហ្វីលីពីន បើកឆាកប៉ះ U-18 ព្រុយណេ និងគូចុងក្រោយ U-18 ឥណ្ដូនេស៊ី ប៉ះ U-18 មីយ៉ាន់ម៉ា។

កម្មវិធីប្រកួតពេញលេញ៖

បញ្ជាក់ថា ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា ដើរយឺតជាងម៉ោងនៅកម្ពុជា ៣០ នាទី បានសេចក្ដីថា ការប្រកួតនៅម៉ោង ១៥:០០ ស្មើនឹងម៉ោង ១៥:៣០ ម៉ោងនៅកម្ពុជា។

ពានរង្វាន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៤ ខែកញ្ញា នេះរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានប្រទេសចំនួន១១ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ថៃ, កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, ទីម័រខាងកើត, សិង្ហបុរី, ឡាវ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងព្រុយណេ៕

 

រូបភាព: Myanmar Football Federation