កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ម្សិលមិញនេះ មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិចំនួន ២ គូ ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលដូចខាងក្រោម។
គូប្រកួតដំបូងគឺជាការជួបគ្នារវាង ជម្រើសជាតិហ្វីលីពីន ជាមួយ នឹងជម្រើសជាតិចិន ដែលធ្វើឡើងនៅប្រទេសចិន ជាលទ្ធផលគឺបញ្ចប់ទៅដោយ ចិន យកឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៨ ទល់ ១។
ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិឡាវ ជាមួយ ក្រុមជម្រើសជាតិអារ៉ាប់រួម ធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ជាលទ្ធផលឡាវ បានរងបរាជ័យក្រោមស្នាដៃម្ចាស់ផ្ទះអារ៉ាប់រួម ៤ ទល់ ០។
បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានទាំង២ នឹងត្រូវមានភារកិច្ចបន្តដូចជាឡាវ ត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship វគ្គជម្រុះនៅខែកក្ដកាខាងមុខនេះ ស្របពេលហ្វីលីពីន ត្រូវប្រកួតជាមួយជម្រើសជាតិតាគីជីស្ថាន AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ៕
រូបភាព៖ uaefa.ae & The Philippine Football Federation