ក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន នៅតែជាអធិរាជនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីក្រុមមួយនេះបានការពារតំណែងមេដាយមាស១៦ជំនាន់របស់ខ្លួនបានសម្រេច កាលពីម្សិលមិញ។

មុននាំអោយបានក្លាយជាម្ចាស់មេដាយមាសលើកទី១៧នេះ ហ្វីលីពីន បានយកឈ្នះ ឥណ្ឌូនេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ម្សិលមិញនេះ ដោយឈ្នះជាមួយនឹងលទ្ធផលដាច់ ៩៤ទល់៥៥ ពោលគឺឈ្នះ ១៩-១៥ ២៦-១២ ២២-១១ និង ២៧-១៧។

ដោយឡែកចំណាត់ថ្នាក់លេខ៣ មេដេាយសំរឹទ្ធ គឺបានទៅក្រុមបាល់បោះជម្រើសជាតិថៃ បន្ទាប់ពីយកឈ្នះ សិង្ហបុរី ៦៥ទល់៥៥។

 

 

គួរបញ្ជាក់ថា ប្រភេទកីឡាបាល់បោះ ក្នុងការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍​ ( SEA Games 2017 ) មានប្រទេសចំនួន៩ចូលរួមប្រកួតដោយចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែសីហា នឹងបញ្ចប់នៅថ្ងៃទី២៧ ម្សិលមិញ៕

 

រូបភាព: pinoyambisyoso