សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហៅកាត់ថា (PSSI) បានប្រកាសដកខ្លួនពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup 2023។
ការដកខ្លួន នឹងធ្វើអោយនៅសល់ប្រទេសចំនួន៣ប៉ុណ្ណោះដែលទទួលនៅដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ការប្រកួត AFC Asian Cup 2023 ពោលគឺនៅសល់តែ ចិន, កូរ៉េខាងត្បូង និង ថៃ ប៉ុណ្ណោះ។
យ៉ាងណាមិញចំពោះមូលហេតុនៃការដកខ្លួន របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 មិនត្រូវបានបង្ហាញអោយដឹងឡើយ។
នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងធ្វើការសម្រេចអំពីបេក្ខភាពដែលទទួលបានសិទ្ធរៀបចំការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 តាមរយៈការបោះឆ្នោត៕
រូបភាព: bola.net