ទោះបីជាជាប់ទាក់ទងធ្វើការផ្ទេរទៅ PSG តែមួយគត់ក្នុងរដូវក្ដៅនេះ ប៉ុន្តែ Neymar បានសម្រេចចិត្តនៃការផ្ទេរទៅលេង នៅថ្ងៃអនាគតរួចទៅហើយ។ កីឡាករវ័យ២៥ឆ្នាំបានបញ្ជាក់ថាក្លឹប ដែលរូបគេស្រមៃចង់ទៅលេង និងប្រាប់ពីជម្រើសរបស់គាត់ពិតជាធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល។
និយាយក្នុងការប្រកួតមិត្តភាពសប្បុរសធម៌មួយ ដែលរៀបចំអតីតកីឡាករ Zico ដើម្បីរៃអង្គាសប្រាក់ជួយដល់ជនរងគ្រោះ សល់ពីការធ្លាក់យន្តហោះរបស់ក្រុម Chapecoense កីឡាករជម្រើសជាតិប្រេស៊ីលបាននិយាយថា៖” ខ្ញុំគួរតែលេងឲ្យក្លឹប Flamengo ហើយវាជាមោទនភាពដ៏អស្ចារ្យដែលលេងឲ្យ Flamengo នៅតំបន់ Maracana។ខ្ញុំចង់លេងនៅទីនោះរយៈពេលយូរ វាពិតជាក្លឹបដែលខ្ញុំចង់លេងជាមួយ។”
Neymar: “I want to play for Flamengo. To live near my friend Luciano Huck.” [globo] pic.twitter.com/AE21NPSv8v
— FC Barcelona Fl (@FCBarcelonaFl) July 2, 2017
បែបណាក្ដី!អ្នកគាំទ្ររបស់ Santos ហាក់មិនសប្បាយចិត្តទៅនឹងការនិយាយ របស់អតីតកីឡាករដែលខ្លួនធ្លាប់គាំទ្រនោះទេ។ ចំណែកអ្នកគាំទ្រ Flamengo ដែលនៅជ្រុងម្ខាងទៀតនឹងស្វាគមន៍រូបគេដល់ទីបំផុត៕