កីឡាការិនីប៉េតង់កម្ពុជា កែ ឡេង និង អ៊ុក ស្រីមុំ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីយកឈ្នះកីឡារវៀតណាម នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលពិន្ទុ ១៣-៨ នាព្រឹកថ្ងៃទី២៤ ខែសីហា នេះ ។
សម្រាប់លទ្ធផលដ៏ល្អបែបនេះ គឺដូចដែលកីឡាការិនីទាំងរូបធ្លាប់ផ្តល់បទសម្ភាសន៍ជាអ្នកយកពត៌មានថា ពួគេមានក្តីសង្ឃឹមថា នឹងដណ្តើមមេដាយជួនប្រទេសជាតិពីការប្រកួតស៊ីហ្គេមនេះមកជួនជាតិឲ្យបាន ព្រោះការចាប់ដៃលេងលើវិញ្ញាសាវាយគូនេះ ពួកគាត់មានសង្ឃឹមខ្ពស់ ដោយធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតជាមួយគ្នាជាច្រើនលើក និងយល់ចិត្តគ្នាបានល្អថែមទៀតផង។ កីឡាការិនីអតីតម្ចាស់មេដាយមាសពិភពលោកទាំងពីរូបនេះបន្ថែមថា វិញ្ញសាវាយគូពេលប្រកួតយើងត្រូវមានការពិភាក្សាយោបល់គ្នា ដើម្បីរកដំណោះស្រាយ និងយល់ចិត្តគ្នាទៅវិញទៅមក ទើបទទួលលទ្ធបានល្អ ប៉ុន្តែបើទោះជាមានការលំបាកយ៉ាងក៏ដោយពួកគាត់ នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកលទ្ធផលល្អមកជួនជាតិ។
សូមបញ្ជាក់ថា មុនកីឡាការិនីទាំងពីរូបនេះ ឡើងមកដល់ វគ្គ ផ្តាច់ ព្រ័ត្រ នេះពួកគាត់បានយកឈ្នះ ក្រុមមីយ៉ាន់ម៉ា ១៣-១ ក្នុងការ ប្រកួតដំបូង និង បន្ត យក ឈ្នះ ឥណ្ឌូណេស៊ី ១៣-៥ នៅការប្រកូតទី២ ។ ចំពោះនៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីកម្ពុជា ទាំង ពីរ នាក់ ត្រូវ ប៉ះ កីឡា ការិនី ថៃដណ្តើម មេដាយ មាស រសៀល ថ្ងៃ នេះ៕