ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លេីកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដំណេីរកាតឈានចូលដល់ពាកកណ្តាលផ្លូវហេីយ គិតត្រឹមថ្ងៃទី២២ ខែសីហា ម្សិលមិញ កម្ពុជាដណ្តេីមបានតែមេដាយសំរឹទ្ធសរុបចំនួន ៦គ្រឿង ខណៈម្ចាស់ផ្ទះម៉ាឡេស៊ីដណ្តេីមបានមេដាយមាស​ ៤០គ្រឿង ប្រាក់ ៣១គ្រឿង និិងសំរឹទ្ធ ២២គ្រឿង ឈរចំណាត់ថ្នាក់លេខ១។

ការប្រកួតកីឡាថ្នាក់តំបន់អាស៊ាន ដែលធ្វេីឡេីងរៀងារល់ ២ឆ្នាំម្តងនេះ មានប្រភេទកីឡាមួយចំនួនបានបញ្ចប់ខ្លះៗ ហេីយ ស្របពេលដែលប្រទេសមួយចំនួនបានដណ្តេីមមេដាយជួនជាតិរបស់ពួកគេខ្លះៗ ដែរ នៅឡេីយតែប្រទេសទីម័រតែប៉ុណ្ណោះមិនទាន់បានមេដាយណាមួយទេ ស្ថតិនៅចំណាតថ្នាក់លេខ១១ បាតតារាង ក្នុងចំណោម ១១ប្រទេសចូលរួម។
ទន្ទឹមនឹងនេះដែរកម្ពុជាមានឱកាសដណ្តេីមយកមេដាយលេីសពីសំរឹទ្ធ ចំនួន ៣ គ្រឿងលេីប្រភេទកីឡាដែលមានសក្តានុពល២ គឺកីឡាប៉េតង់ និងប្រដាល់សកល ប៉ុន្តែកម្ពុជាបានបាតបង់ឪកាសប្រជែងហេីយ ពោលគឺកម្ពុជាចាញ់នូវវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រទាំងអស់ទទួលបានមេដាយសំរឹទ្ធ ៣គ្រឿង។


សម្រាប់ការប្រកួតរបស់ម្ចាស់មេដាយមាស ពិភពលោល សុខ ចាន់មាន ម្ចាស់មេដាមាសពិភពលោកកីឡាប៉េតង់ លេីវិញ្ញាសាវាយយកពិន្ទុនោះ បានប្រកួតចាញ់កីឡាករថៃ នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលពិន្ទុ ១៣ -១០។ ចំណែកឯកីឡាការិនី់ អ៊ុក ស្រីយ៉ា ប្រកួតចាញ់កីឡាការិនីវៀតណា ដោយពិន្ទុ ១៣ -៥ ។ ចំពោះវិញ្ញាប្រដាល់សកលកីឡាករ ណាត សៀកនិន ប្រកួតចាញ់ កីឡាករហ្វីលីពីត ដោយពិន្ទុ ធ្វេីឲ្យអត្តពលិកទាំង៣រូបនេះដណ្តេីមបាបត្រឹមតែមេដាយសំរឹទ្ធ មកជួនប្រទេសកម្ពុជាដូចៗ គ្នាប៉ុណ្ណោះ។


សូមបញ្ជាក់ថា សម្រាប់មេដាយ សំរឹទ្ធ ៦គ្រឿង ដែលកម្ពុជា ដណ្តេីមបានពីការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នេះរួមមានប្រភេទកីឡាឈុនឡូនចំនួន ២គ្រឿង កីឡាប៉េតង់ ២គ្រឿង កីឡាជិះសេះ ១គ្រឿង និងប្រដាល់សកល ១គ្រឿង៕