គ្រូបង្រៀននៅសាលាបឋមសិក្សាក្រីក្រលើភ្នំមួយកន្លែងរបស់ប្រទេសចិន លោក Lyu Shaowu មិនដែលគិតថាខ្លួនឯងមានឱកាសអាចជួបនិមិត្តរូបដោយផ្ទាល់គឺតារាបាល់ទាត់ល្បីលោក Cristiano Ronaldo សូម្បីតែគិតថាទទូលបានកាដូពីខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ។
សុបិន្តបានក្លាយជាការពិតនៅពេលគ្រូអប់រំកាយម្នាក់នេះបានធ្វើអោយសាលាបាល់ទាត់ដាច់ស្រយាលមួយនេះទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុុងចំណោមក្រុមទាំង១២ចូលរួមការប្រកួតបាល់ទាត់សិស្សសាលាប្រចាំខេត្ត Gansu ទីក្រុង Longxi។
ការដឹកនាំ និងបង្ហាត់កូនសិស្សប្រមាណ៣០នាក់នៅទីនោះធ្វើអោយលោកមានឱកាសចូលរួមកម្មវិធី Active Schools Innovation Award នៅទីក្រុងប៉េកាំង ដែលមានគ្រូអប់រំកាយចំនួន១០០នាក់ផ្សេងទៀតចូលរួម ស្របពេលនោះតារាឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានផ្តល់នៅកាដូស្បែកជើងចំនួនមួយគូរបស់ខ្លូនទៅអោយលោក Lyu។
Lyu បានចូលធ្វើការជាគ្រូបង្រៀនអក្សរសាស្ត្រចិននៅសាលាបឋមសិក្សា Hekou កាលពីឆ្នាំ២០១០។ ដោយស្រឡាញ់ចូលចិត្តបាល់ទាត់ និងបានទទួលរងរបួសជង្គង់ខាងស្តាំកាលពីឆ្នាំ២០១៤ ក៏សម្រេចចិត្តចូលធ្វើការក្រៅម៉ោងជាគ្រូអប់រំកាយដល់កូនសិស្សដោយមានការបង្ហាត់បាល់ទាត់ចំនួន៧ថ្នាក់ និងមួយសប្តាហ៍ហ្វឹកហាត់២ដង។
ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ល្បី Nike ក៏បានសាងសង់ទីលានបាល់ទាត់នៅសាលារបស់លោក ជាមួយនឹងស្បែកជើងចំនួន៤៩របស់ Ronaldo ដែលបានដាក់ថ្លៃ។
« ហ្វឹកហាត់នៅលើទីលានជាជំនួយរបស់កីឡាករលំដាប់ពិភពលោក ក្មេងៗរបស់យើងមកពីតំបន់ដាច់ស្រយាលមួយនេះគឺពិតជាមានសំណាងជាងគេបង្អស់នៅក្នុងប្រទេស » សម្តី Lyu៕