កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ម្សិលមិញ នៅលើវិញ្ញាសារកីឡាបាល់ទាត់ សម្រាប់ជំនួបទី២ប្រចាំពូល B ដែលមានប្រកួតចំនួន៣គូ U-22 វៀតណាម, ថៃ និងឥណ្ឌូនេស៊ី សុទ្ធតែឈ្នះទាំងអស់ និងបន្តបង្កើនពិន្ទុរៀងៗខ្លួន។
ជាលទ្ធផលកាលពីម្សិលមិញនេះ គូប្រកួតដំបូងដែលប្រកួតនៅម៉ោង ៣ រសៀល U-22 វៀតណាម បានយកឈ្នះ U-22 កម្ពុជា ដោយលទ្ធផល ៤ទល់១ ស្របពេលដែល U-22 ថៃ បានយកឈ្នះ U-22 ទីម័រខាងកើត ខណៈ U-22 ឥណ្ឌូនេស៊ី ក៏បានឈ្នះ U-22 ហ្វីលីពីន ដូចគ្នា។
លទ្ធផលពីការប្រកួតកាលពីម្សិលមិញ:
ជ័យជម្នះ២ប្រកួតជាប់គ្នា ធ្វើអោយវៀតណាម បង្កើនការនាំមុខនៅក្នុងពូល ដោយមាន៦ពិន្ទុពេញ ពីការប្រកួតចំនួន២ប្រកួត ស្របពេលដែលថៃ ជាមួយ ឥណ្ឌូនេស៊ី មាន៤ពិន្ទុតាមពីក្រោយវៀតណាមដូចគ្នា ស្របពេលហ្វីលីពីន មាន៣ពិន្ទុឈរនៅលេខ៤។
តារាងចំណាត់ថ្នាក់សរុបនៅក្នុងពូល B:
រូបភាព: FA Thailand