អាជ្ញាធរកីឡានៃប្រទេសថៃ បានធ្វើការបង្ហើបកាលពីម្សិលមិញថា ខ្លួននឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតប្រណាំងម៉ូតូ MotoGP សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំក្រោយទៅ បន្ទាប់ពីព្រមព្រៀងជាមួយក្រុមហ៊ុនពាណិជ្ជកម្ម និងទូរទស្សន៍ដែលទិញសិទ្ធផ្សាយ ដោយជៅកជ័យរួចមក។

ការប្រកួតនៅឆ្នាំ២០១៨ ខាងមុខនេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា នៅលើទីលានប្រកួតប្រណាំងម៉ូតូ Buriram International Circuit ក្នុងខេត្ត Buriram។

 

 

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ នឹងមានការប្រកួតប្រណាំងម៉ូតូ ចំនួន២០កម្មវិធី ជាមួយនឹងទីលានប្រណាំងម៉ូតូថ្មីរួមមាននៅ ប្រទេសថៃ, កាហ្សាស្ថាន និង ហ្វាំងឡង់ ផងដែរ៕

 

រូបភាព៖ MotoGP & Buriram