កីឡាករវៀតណាម Ho Phuoc Sang បានឈ្នះមេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍កីឡាទាត់សី ពិភពលោក World Shuttlecock Championships ដែលធ្វើឡើងនៅនៅទីក្រុងហុងកុង។
Ho Phuoc Sang បានទទួលមេដាយមាសក្រោយយកឈ្នះម្ចាស់ដើមកំណើតកីឡាចិន ដោយលទ្ធផល ២សិតទល់១ លើវិញ្ញសារឯកត្តជនផ្នែកបុរស។
ព្រឹត្តិការណ៍នេះគឺធ្វើឡើងជាលើកទី៩ហើយ ដែលធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង ខណៈនេះមិនមែនជាលើកដំបូងឡើយសម្រាប់វៀតណាមក្នុងការឈ្នះមេដាយមាសលើប្រភេទកីឡានេះ ដោយកាលពីឆ្នាំ២០១៥ វៀតណាម ឈ្នះមេដាយមាសរហូតដល់ទៅ៤ និងប្រាក់៣ ឈរនៅលើគេ ស្របពេលដែលចិន ឈរនៅចំណាត់ថ្នាក់លេខ២ ដោយមានមេដាយមាស៣ និងចិនម៉ាកាវ នៅលេខ៣។
គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសដែលឈរនៅលើគេ ពោលគឺលេខ១ លើប្រភេទវិញ្ញាសារទាត់សីនេះនៅជុំវិញពិភពលោក៕
រូបភាព: FB Hồ Phước Sang