ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្នុងតំបន់ចំនួន៣ ទទួលការលើកទឹកចិត្តពីសហព័ន្ធកីឡាបាល់ទាត់ប្រចាំប្រទេសរៀងៗខ្លួន ក្រោយជួយក្រុមអោយបានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC U-23 Championship 2018 នៅប្រទេសចិនឆ្នាំក្រោយ។
យោងតាមវិបសាយក្នុងស្រុករបស់ប្រទេសទាំង៣បានបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់ប្រចាំប្រទេសរៀងៗខ្លួន បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាកររបស់ខ្លួន ដែលរួមមាន ម៉ាឡេស៊ី, ថៃ និងវៀតណាម។
ប្រភពរៀងៗខ្លួនពីប្រទេសទាំង៣បានអោយដឹងចំនួនទឹកប្រាក់ដែលត្រូវផ្ដល់អោយដូចជា:
- ម៉ាឡេស៊ី ត្រូវបានសហព័ន្ធរបស់ខ្លួនផ្ដល់ជាសាច់ប្រាក់សុទ្ធចំនួន ៦០០០ រីងហ្គីតម៉ាឡេ ដែលស្មើ ឬប្រហាកប្រហែល ១,៤០០ ដូល្លាសហរដ្ឋអាមេរិក ក្នុងម្នាក់។
- វៀតណាម ត្រូវបានសហព័ន្ធរបស់ខ្លួនផ្ដល់ជាសាច់ប្រាក់សុទ្ធចំនួន ១ ប៊ីលានដុងវៀតណាម ដែលស្មើ ឬប្រហាក់ប្រហែល ៤៣,៩៩០ ដុល្លារអាមេរិក ជាក្រុម។
- ថៃ ត្រូវបានសហព័ន្ធរបស់ខ្លួនផ្ដល់ជាសាច់ប្រាក់សុទ្ធចំនួន ១ លានបាតថៃ ដែលស្មើ ឬប្រហាក់ប្រហែល ៣០,០០០ ដុល្លារអាមេរិក ជាក្រុម។
គួររំលឹកថា ម៉ាឡេស៊ី, ថៃ និងវៀតណាម ជាក្រុមនៅក្នុងតំបន់អាស៊ានតែ៣គត់ ដែលបានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFC U-23 Championship 2018 នៅប្រទេសចិន ឆ្នាំ២០១៨ ខាងមុខជាមួយប្រទេសចំនួន១៣ផ្សេងទៀតនៅក្នុងទ្វីបអាស៊ី៕
រូបភាព: FA Thailand