ការប្រកួតកីឡាសិស្សប្រចាំតំបន់អាស៊ាន ASEAN Schools Games លើកទី៩ ចាប់ផ្ដើមប្រកួតពីថ្ងៃនេះតទៅហើយ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ មានប្រទេសចំនួន១០ចូលរួមប្រកួត សុទ្ធសឹងតែជាសិស្ស ដែលមកពីប្រទេសនៅក្នុងតំបន់អាស៊ានរួមមាន ម្ចាស់ផ្ទះសិង្ហបុរី, ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ,  ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម សរុបអត្តពលិកជាសិស្សប្រមាណ ១,៧៥០ នាក់ អត្តពលិកដែលចូលរួមត្រូវមានអាយុក្រោម១៨ឆ្នាំ។

វិញ្ញាសារដែលត្រូវដាក់អោយប្រកួតនៅក្នុងព្រឹត្តិការណ៍នេះរួមមាន១០ប្រភេទ ស្មើនឹង១២០វិញ្ញាសារកីឡាដូចជា អត្តពលកម្ម, វាយសី, បាល់បោះ, កាយសម្ព័ន្ធ, វាយកូនបាល់, សីដក់, ហែលទឹក, វាយកូនឃ្លីលើតុ, ប៉ូលីង និងបាល់ទះ។

កីឡាសិស្ស និស្សិតប្រចាំតំបន់អាស៊ាន ASEAN Schools Games ធ្វើឡើងរយៈពេល៩ឆ្នាំហើយ ដោយចាប់ផ្ដើមកាលពីឆ្នាំ២០០៩ ដោយអត្តពលិកជាសិស្សដែលជោគជ័យជាងគេគឺសិស្សមកពីប្រទេសថៃ៕

 

រូបភាព: MOE Singapore