អតីត​ប្រធាន​ក្រុម ​Manchester United កីឡាករ Wayne Rooney បាន​បង្ហាញ​ខ្លួន​ឲ្យ​ Everton ជា​លើក​ដំបូង​ ក្រោយ​ពេល​ចេញ​ពី​ Old Trafford ដោយ​ទាត់​បញ្ចូល​ទី​មួយ​ជើង​យ៉ាង​ស្អាត​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​កេនយ៉ា​ Gor Mahia ។

Rooney មាន​វ័យ​៣១​ឆ្នាំ​ទៅ​ហើយ​ៗ​គ្រាប់​បាល់​បែបនេះ ​រូប​គេ​ធ្លាប់​ធ្វើ​បាន​ជា​ញយ​ដង​ណាស់​កាល​នៅ ​Man Utd ក៏​ដូច​ជា​អំឡុង​ពេល​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ ​Everton កាល​ពី​ជាង​១៥​ឆ្នាំ​មុន។ គ្រាប់​បាល់នេះ​អាច​និយាយ​បាន​ថា​ទោះ​បី​មិន​សូវ​បាន​ចូល​លេង​ច្រើន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jose Mourinho នៅ ​Man Utd រដូវ​កាល​មុន ​ប៉ុន្តែ​រូប​គេ​នៅ​តែ​ជា​អាវុធ​មុតស្រួច ​រក​គ្រាប់​បាល់​បាន​ល្អ​ដដែល។

ចង់​ដឹង​ច្បាស់​មើល​វីដេអូ​ខាង​ក្រោម៖

[youtube id=”0B6bE9aIEmk”]