សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានតែងតាំង កញ្ញា Ratu Tisha Destria ជាអគ្គលេខាធិការថ្មីនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ។

អាណត្តិរបស់កញ្ញាដែលមានវ័យ៣១ឆ្នាំរូបនេះ នឹងមានរយៈពេល៤ឆ្នាំ ពោលគឺពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះបេក្ខភាពចំនួន៣១រូបផ្សេងទៀត ដែលបានដាក់ពាក្យលើមុខតំណែងមួយនេះ។

កញ្ញា Ratu Tisha Destria មានលក្ខណៈពិសេសដោយបានធ្វើតេស្តជាប់លើផ្នែកវេជ្ជសាស្រ្ត, ចិត្តសាស្ត្រ និងការយល់ដឹងអំពីកីឡាបាល់ទាត់។

សូមបញ្ជាក់ថា Ratu Tisha Destria បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកគណិតវិទ្យា និងកាន់សញ្ញាអនុបណ្ឌិតផ្នែកគ្រប់គ្រង់វិស័យកីឡា និងច្បាប់ រិតតែពិសេសកាលពីឆ្នាំ២០១២ កញ្ញាក៏ជាផ្នែកមួយនៃស្ថាបនិកដែលបង្កើតអោយមានស្ថិតិ និងទិន្នន័យសម្រាប់វិស័យកីឡាបាល់ទាត់ អោយក្រុមហ៊ុន labola.com ដែលអាចនិយាយបានថាតំណែងមួយនេះគឺពិតជាសាកសមសម្រាប់កញ្ញា៕

 

រូបភាព: superball.tribunnews.com