ខ្សែបម្រើវ័យក្មេងរបស់ Real Madrid កីឡាករ Marcos Llorente បានផ្ចុងផ្ដើមមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញឈុត U21 Dani Ceballos ឲ្យប្ដូរទៅលេងនៅកីឡដ្ឋាន Santiago Bernabeu ។
Ceballos ជាកីឡាកររបស់ Real Betis បានក្លាយជាកីឡាករល្អជាងគេបំផុតប្រចាំព្រឹត្តិការណ៍ U21 European Championship ហើយ Llorente ជឿថាខ្សែបម្រើរូបនេះនឹងអស្ចារ្យសម្រាប់ Real Madrid។ Marcos Llorente នឹងត្រឡប់មកលេងនៅ Real Madrid វិញ ក្រោយចំណាយពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅAlavesបាននិយាយក្នុងកាសែត MARCA ថា៖” បាទ! រឿងកំប្លែងទាំងនេះតែងតែរីកសាយ។ Dani បានបង្ហាញថ្វីជើងល្អគ្រប់គ្រាន់ហើយ និងសមត្ថភាពក្នុងព្រឹត្តិការណ៍ European Championship ។ ខ្ញុំនឹងប្រាប់គាត់ឲ្យមកទីនេះដោយសារតែខ្ញុំចង់ឲ្យ Madrid មានកីឡាករល្អៗហើយគាត់ជាកីឡាករល្អស្រាប់ហើយ។”
Ceballosបានមកចូលរួមជាមួយ Betis តាំងតែពីវ័យក្មេងហើយរូបគេ បានក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹប ក្នុងឈុតជម្រើសដំបូង។ បើនិយាយពីការគ្រប់គ្រង់សាច់បាល់ Ceballosទទួលជោគជ័យ៨១% ក្នុងការបញ្ជូនបាល់ ទៅមិត្តរួមក្រុមក្នុង La liga កាលពីរដូវកាលមុន ខណៈពេលបង្កើតឱកាស៣៨ដងច្រើនជាងគេលំដាប់ទី២ក្នុងក្រុមកីឡាកររបស់ Betis ។
ត្រឹមវ័យ២០ឆ្នាំខ្សែបម្រើមានពេលច្រើនក្នុងការអភិវឌ្ឍន៍ សមត្ថភាពឲ្យល្អជាងនេះ ហើយគេអាចនឹងបន្តនៅទីនេះទៀត ក្រោយកុងត្រាអស់សុពលភាពដល់ឆ្នាំ២០២០ហើយកាលពីរដូវកាលមុន Betis ឈរលេខ១៥ក្នុងតារាងមាន៣៩ពិន្ទុក្នុងការប្រកួត៣៨ប្រកួត៕